Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លេចមុខ​ចោរ​ស្រី​មា​ន​អា​យ​កូ​មទា​ក់​ទង​ដើរ​គាស់​ផ្ទះ

  • បោះពុម្ព

អំពើចោរកម្ម «លួច ឆក់ គាស់ទម្លុះទម្លាយលំនៅឋាន» ហាក់កំពុងពង្រីកសកម្មភាពកាន់តែខ្លាំងឡើងៗ នៅក្នុងក្រុងបាត់ដំបង មានគ្រប់រូបភាព ដែលគ្មានសញ្ញាថមថយឡើយ ដែលសមត្ថកិច្ចហាក់នៅមានកំរិតចំពោះវិធានការទប់ស្កាត់ ឬតាមដាននិងគ្រប់គ្រងមុខសញ្ញាជនដៃដល់ ។

ប៉ុន្តែអ្វីដែលកាន់តែចម្លែកនោះ គឺពេលនេះស្រាប់តែលេចមុខចោរស្រីមានអាយកូមសម្រាប់ទាក់ទងគ្នាដើរគាស់ផ្ទះអ្នកភូមិពេលយប់ទៀត ខណៈក្រុមចោរកាច់សោរលួចម៉ូតូតាមផ្សារកាន់តែកក្រើក ដែលធ្វើឲ្យគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ក្នុងមូលដ្ឋានកាន់តែរូញតូច ប្រជាពលរដ្ឋកាន់តែរងា ។ ជាក់ស្ដែង នៅវេលារំលងអធ្រាត្រឈានចូលថ្ងៃទី២៨ មេសា នេះ នៅចំណុចស្ដង់ទិញ-លក់ អេតចាយមួយកន្លែង ក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង បានលេចមុខចោរស្រីម្នាក់ មានទាំងអាយកូម(ម៉ូតូរ៉ូឡា) សម្រាប់ទំនាក់ទំនងផង បានគាស់ទ្វារផ្ទះរបស់ឈ្មោះយូន ស៊ីណា ប្រុសអាយុ៣៨ឆ្នាំ បំរុងចូលលួចទ្រព្យសម្បត្តិ តែត្រូវម្ចាស់ផ្ទះភ្ញាក់ទាន់ ក៏ស្ទុះរត់ចេញវិញចោលអាយកូមមួយគ្រឿងខាងក្រៅផ្ទះ។លោកយូន ស៊ីណា បានថ្លែងប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ពេលកំពុងសំរាន្តលក់ក្នុងបន្ទប់ ស្រាប់តែមានឮសម្លេងគាស់ទ្វារ ហើយគាត់បានព្យាយាមបើកមើលកាមេរ៉ាសុវត្ថិភាព តែមិនឃើញមនុស្សទេ ព្រោះកាមេរ៉ាគាត់បំពាក់ខាងមុខ ។

ប៉ុន្តែពេលគាត់បើកទ្វារបន្ទប់ចេញក្រៅ ស្រាប់តែប្រទះនឹងមនុស្សស្រីម្នាក់ បានចូលដល់ក្នុងផ្ទះគាត់បាត់ទៅហើយ គឺចូលតាមទ្វារក្រោយ តែបានស្ទុះរត់ចេញវិញយ៉ាងលឿនគេចខ្លួនបានស្រមោលទាំងយប់។ លោក ស៊ីណា បានបញ្ជាក់ថា ចោរស្រីនោះឈរនៅក្បែរម៉ូតូគាត់ តែមិនទាន់បានលួចយកអ្វីទេ ព្រោះគាត់ដឹងទាន់។ ចោរស្រីបានបន្សល់ទុកម៉ូតូរ៉ូឡាមួយគ្រឿងនៅខាងផ្ទះ ដែលកម្មករគាត់បានប្រទះឃើញពេលឡើង ។ គាត់សង្ស័យថា សមាសភាពចោរស្រីនោះ អាចមានបក្សពួកនៅចាំខាងក្រៅទៀត មិនមែនមានតែម្នាក់ឯងទេ។សូមរំលឹកថា កាលពីព្រឹកថ្ងៃទី ២៧ មេសា ក៏មានចោរកាច់សោលួចយកម៉ូតូមួយគ្រឿងដែរ បានដោយសុវត្តិភាព នៅចំណុចផ្សារលើ ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលកើតឡើងនៅចំណុចដដែលៗ ខណៈសមត្ថកិច្ចគ្មានលទ្ធភាពសោះ ចំពោះវិធានការទប់ស្កាត់ ឬ ល្បិចកលរៀបអន្ទាក់ដាក់ចោរ។

បើតាមប្រភពបានរាយការណ៍ម៉ូតូដែលត្រូវលោកចោរលួចនៅផ្សារលើនោះ ម៉ាក់ហុងដាឌ្រីម សេ១២៥ ពណ៏ខ្មៅស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង 1AQ-7155 របស់ឈ្មោះ ណាន វុធ រស់នៅភូមិកម្មករ សង្កាត់ស្វាយប៉ោ។អ្នកលក់ដូរនៅផ្សារលើបាននិយាយថា ម៉ូតូនោះម្ចាស់មិនបានផ្ញើកន្លែងទទូលបញ្ញើទេ តែបានទុកមួយភ្លែតនៅក្បែរច្រកចូល លុះត្រឡប់មករកម៉ូតូវិញ ក៏ត្រូវលោកចោរលួចយកទៅបាត់ដោយសុវត្តិភាព។ បើតាមប្រភពដដែលបានបញ្ជាក់ថា កន្លងមកនៅផ្សារលើហាក់គ្មានសុវត្ថិភាពទេ សម្រាប់អ្នកទុកដាក់ម៉ូតូរួចដើរចូលផ្សារ ហើយលោកចោរបានលួចយកម៉ូតូជាចបន្តបន្ទាប់ នៅកន្លែងដដែលៗ បើទោះជាតែងឃើញមានសមត្ថកិច្ចម្នាក់ឈរក្បែរនោះជាប្រចាំក្ដី ។

ភាគច្រើនលួចយកម៉ូតូដែលម្ចាស់ជិះទៅឈប់មួយភ្លេតចូលទិញម្ហូប លុះចេញមកវិញភ្នែកសក្បុះផ្អើលពេញផ្សារ។ប៉ុន្តែយ៉ាងណា សមត្ថកិច្ចគួរតែសមល្បម មានវិធានការថ្មី ឬ ប្រើប្រាស់ល្បិចកលបែបណា ដើម្បីរៀបអន្ទាក់ដាក់ចោរខ្លះហើយ កុំឲ្យរឿងដដែលៗ នៅតែអាចកើតឡើងកន្លែងដដែលៗ តែសមត្ថកិច្ចគ្មានតម្រុយសោះ។ បើតាមការកត់សម្គាល់មួយរយៈកន្លងទៅនេះ សកម្មភាពចោរកាច់សោរលួចម៉ូតូនេះ ហាក់មានសន្ទុះខ្លាំងនៅផ្សារបឹងឈូក និងផ្សារលើ នេះតែម្ដង។ ហើយពេលនេះ ស្រាប់តែលេចមុខចោរស្រី មានទាំងម៉ូតូរ៉ូឡាសម្រាប់ទាក់ទង ដើរគាស់ផ្ទះអ្នកស្រុកទៀត ខណៈសមត្ថកិច្ចជំនាញមួយចំនួនកំពុងមមារញឹកជាប់ដៃរវល់ខ្លាំងគិតតែពីរឿងស្វែងរកចំណូលទុច្ចរិតពីទីតាំងល្បែងស៊ីសង ៕

ដកស្រង់ពី៖ កោះសន្តិភាព