Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនធម្មតា បុរសម្នាក់ ស្រវឹង​ បើករថយន្ត Ford Ranger ស្លាកលេខ ខេម​រ​ភូមិន្ទ ក្រឡាប់ បុកបង្គោលភ្លើង ដួលសង្កត់លើម៉ូតូរម៉កកង់បី

  • បោះពុម្ព

បុរសម្នាក់ ស្រវឹងជោគជាំ បើកបររថយន្ត Ford Ranger ស្លាកលេខ ខេមរភូមិន្ទ មួយគ្រឿង បោះពួយយ៉ាងលឿន ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់ដួលរលំសង្កត់លើម៉ូតូរម៉កកង់បីមួយគ្រឿង។

រថយន្តក្រឡាប់ផ្ងារជើង កាលពីវេលាម៉ោង ២ និង ៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ត្រង់ចំណុចស្តុបអាងទឹកអូឡាំពិក តាមបណ្ដោយផ្លូវ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ស្រវឹងជោគជាំ បើកបររថយន្តមួយគ្រឿងម៉ាក Ford Ranger ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 01 2-1462 តាមបណ្ដោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច និងឆ្ពោះទៅផ្លូវ ២១៥ដោយក្នុងល្បឿនយ៉ាងលឿន លុះដល់ចំណុចកើតហេតុ រថយន្តនោះ ក៏បានរេចង្កូតទៅខាងស្ដាំ រួចក៏បានជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងរងការខូចខាតយ៉ាងដំណំ។ ចំណែកឯបង្គោលភ្លើងបំភ្លឺផ្លូវមួយដើម បានបាក់ដួលរលំសង្កត់ទៅលើម៉ូតូរម៉កកង់បីមួយគ្រឿង ដែលឈប់ចតស្ងៀម នៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យម៉ូតូរម៉កកង់បីវៀចដំបូល រងការខូចខាត តែមិនបង្កឲ្យមាននរណាម្នាក់ រងរបួសនោះទេ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ ក៏បានចុះមកធ្វើការវាស់វែងស្ទូចយករថយន្តបង្ក និងម៉ូតូរម៉កកង់បី យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់ នៅពេលក្រោយជាបន្តទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព