Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារីរូបស្រស់ ២នាក់ ជិះរថយន្តទំនើប បុករះកន្លែងលក់​គុយទាវ បាយឆា និងបន្លែតាមចិញ្ចើមផ្លូវ

  • បោះពុម្ព

នារីរូបស្រស់២នាក់ ក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមរថយន្ដ Landcruiser ស៊េរីទំនើបមួយគ្រឿង បើកបរ និងរួមដំណើរដោយបួងចង្កូត មិនទាន់ ជ្រុលទៅបុករះ ចូលកន្លែងលក់បាយឆា មីឆាពេលយប់ និងបន្តបុកកន្លែងលក់បន្លែតាមចិញ្ចើមផ្លូវ រងកាខូចខាតបន្លែ។

ហេតុការណ៍នោះ បណ្តាលឱ្យកុមារាម្នាក់ រលាកទឹកស៊ុប ដោយរងរបួសធ្ងន់ កាលពីវេលាម៉ោង ១ និង ៥០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ នៅតាមផ្លូវ២១៧ កែងមហាវិថីម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។ប្រភពពីម្ចាស់អាហារយីហោ រាត្រីភ្នំពេញ ស្ត្រីតហ្វូដ បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់ឃើញរថយន្តបង្កម៉ាកតូយ៉ូតា LANDCRUISER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2V-6686 បើកបរដោយនារីម្នាក់ និងរួមដំណើរជាមួយនារីម្នាក់ទៀត តាមបណ្ដោយមហាវិថីម៉ៅសេទុង ទិសដៅពីត្បូងទៅជើងក្នុងល្បឿន ខណៈធ្វើដំណើរមកស្តុបអាងទឹក រថយន្ដបួងចង្កូតបត់ស្តាំ មិនបន្ថយល្បឿន និងបួងចង្កូតមិនទាន់ជ្រុលទៅបុកនឹងដើមឈើមួយដើម បណ្តាលបាក់រលើងទាំងគល់ និងបន្តបុករទេះ ស្រុះគុយទាវ និងរទេះចង្ក្រាន បាយឆា មីឆា និងធុងទឹកកកក្លាសេសាច់បន្លែ តុកៅអី បណ្តាលបាក់បែករងការខូចខាតខ្ទេច ស្ទើរតែទាំងស្រុង ចំណែករទេះគុយទាវ និងរទេះចង្ក្រាន បានខ្ទាតទៅសង្កត់លើបន្លែរបស់អាជីវករម្នាក់ទៀត បណ្តាលឲ្យខូចខាតបន្លែស្ពៃតឿជាច្រើនថង់។

ក្នុងនោះ កុមារា អាយុ ៥ឆ្នាំ ត្រូវទឹកស៊ុបខ្ទាតកំពប់លើរបួសធ្ងន់ ត្រូវអាណាព្យាបាល បញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យគន្ធបុប្ផា ភ្លាមៗផងដែរ។ បន្ទាប់ពីបង្កហេតុ នារីជាអ្នកបើកបររថយន្ត បានចុះពីរថយន្ដ លើកដៃសំពះ សុំទោសពីកំហុសខ្លួន និងបានធានារ៉ាប់រង សងការខូចខាតទាំងអស់ ដែលខ្លួនបង្ក។ ក្រោយកើតហេតុ នារីម្ចាស់រថយន្ត ត្រូវបានម្ចាស់អាហារដ្ឋានរងគ្រោះ អញ្ជើញនាង ចូលក្នុងផ្ទះ ដើម្បីដោះស្រាយគ្នា មួយជំហ៊ានសិន។ ចំណែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចវាស់វែងស្ទួចយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រ់ងចាំភាគីខាងអាជីវករលក់បន្លែ និងអាណាព្យាបាលកុមារារងគ្រោះ ចូលខ្លួនដោះស្រាយគ្នា នៅពេលក្រោយបន្តទៀត៕

ដកស្រង់ពី៖ កោះសន្តិភាព