Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគរបាល​ខណ្ឌ​ច្បារអំពៅ ឃាត់ខ្លួន​ជនសង្ស័យ ដែល​ប្រើ​កូនកាំបិត ភ្ជង់​គំរាម ប្លន់​យក​ម៉ូតូ​

  • បោះពុម្ព

ជនសង្ស័យម្នាក់ ដែលជាមុខសញ្ញា ប្រើកូនកាំបិត ភ្ជង់គំរាមប្លន់យកម៉ូតូ នៅមុខផ្ទះគ្មានលេខ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ត្រូវបានកម្លាំងនគរបាល ខណ្ឌច្បារអំពៅ ស៊ើបអង្កេតរហូត ឈានដល់ ការឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅរសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២។

ជនសង្ស័យ ឈ្មោះ អ៊ុក ណាយ៉ិន ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែក ជនរងគ្រោះ ឈ្មោះ មូល សំបូរ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករស្ងោរសណ្តែកដី ស្នាក់នៅផ្ទះលេខ ១៩០ ផ្លូវ ៣៦៩ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ជនរងគ្រោះ ជិះម៉ូតូម៉ាក Honda Scoopy ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ ១IX-៨៨៧៨ មកឈប់នៅ ចំណុចកើតហេតុ ស្រាប់តែមាន ជនសង្ស័យ ពីរនាក់ ឈ្មោះ អ៊ុក ណាយ៉ិន និងឈ្មោះ ភា បានយកកូនកាំបិតចុងស្រួច ធ្វើសកម្មភាពភ្ជង់គំរាមប្លន់ម៉ូតូ ជនរងគ្រោះ ម៉ាកខាងលើ បានសម្រេច ហើយបានជិះគេចខ្លួន យកកូនកាំបិត បោះចោលបាត់។ បន្ទាប់មក ជនសង្ស័យ ឈ្មោះ ភា ក៏ជិះម៉ូតូជនរងគ្រោះ ទៅលក់ឲ្យគេបាត់។

លុះដល់រសៀល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២សមត្ថកិច្ចនគរបាល ខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ នៅភូមិកើតហេតុខាងលើ បញ្ជូនមកទីស្នាក់ការ ប៉ុស្តិ៍ច្បារអំពៅ២ ធ្វើការសាកសួរ។ ចំណែកជនសង្ស័យ ឈ្មោះ ភា បានគេចខ្លួនបាត់។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាល ខណ្ឌច្បារអំពៅ ដើម្បីធ្វើសុំណុំរឿង បញ្ជូនទៅកាន់តុលាការ៕

ដកស្រង់ពី៖ រស្មីកម្ពុជា