Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ហ៊ាន​មែន​! មិន​ត្រឹម​យក​របស់ ថែម​ទាំង​រុញច្រាន​នាង​ទៀត នាង​ស្រែក​ផ្អើល​ដេញចាប់

  • បោះពុម្ព

បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារីជនរងគ្រោះបានសម្រេច ហើយជិះរត់គេចខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ទល់មុខបុរីពិភពថ្មី៣ ផ្លូវ៥០ម៉ែត្រ ស្ថិតក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ។

សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើមានឈ្មោះ គឹម ណារី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរកម្មករធ្វើកង្ហារ ក្នុងក្រុមហ៊ុនឯកជនមួយ ស្នាក់នៅកន្លែងធ្វើការ ផ្លូវ៣៧១សូឡា សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ចំណែកទូរស័ព្ទដែលជនសង្ស័យឆក់យកទៅនោះ ម៉ាក RIMI តម្លៃជាង១០០ដុល្លារ ។ ដោយឡែកជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមិនទាន់អោយស្គាល់អត្តសញ្ញាណនៅឡើយទេ តែគ្រាន់តែដឹងថា សមត្ថកិច្ចបានដកហូតម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០២១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DC 1850 ។តាមសម្តីនារីរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ រូបនាងបានជិះម៉ូតូម៉ាក Today ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BD 2273 ចេញពីកន្លែងធ្វើការ ក្នុងគោលបំណងយកអីវ៉ាន់ទៅអោយភ្ញៀវនៅម្តុំបុរីភពថ្មី៣ ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានបុរសជាជនសង្ស័យចំនួន២នាក់បានជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅមួយគ្រឿង បានមកធ្វើសកម្មភាពឆក់យកទូរស័ព្ទម៉ាក RIMI ពីក្នុងហោប៉ៅខោវរបស់នាងបានហើយ ក៏រុញច្រានម៉ូតូរបស់នាងថែមទៀត តែសំណាងល្អមិនដួល ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីឆក់ទូរស័ព្ទបានហើយ ជនសង្ស័យក៏បានជិះរត់ចូលទៅក្នុងបុរីបាត់ ហើយពេលនោះនាងបានស្រែកថា «ចោរៗ» ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនាំគ្នាដេញចាប់ឃាត់ខ្លួនបានម្នាក់ជាអ្នកបើកម៉ូតូ និងដកហូតម៉ូតូ១គ្រឿងជារបស់ជនសង្ស័យ ចំណែកទូរស័ព្ទរបស់នាងវិញត្រូវបានជនសង្ស័យបោះចោលទៅក្នុងទឹកបាត់ ។ ដោយឡែកបក្សជនសង្ស័យម្នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល។ គួរបញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើនេះដែរ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានហើយ បងប្អូនប្រជាពលរដ្ឋក៏បានប្រគល់អោយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃ.ស ដើម្បីធ្វើការសាកសួរផងដែរ ។ ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃ.ស អោយសមត្ថកិច្ចចាត់ការតាមនីតិវិធី ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនខ្លួនទៅផ្នែកជំនាញនៃអធិការនគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព