Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សំណុំរឿងគ្រូបង្រៀន ដែលវាយ​លើ​នារីម្នាក់​ ផ្អើលពេញ​បណ្តាញ​សង្គម នៅខេត្តព្រះសីហនុ បានធ្លាក់ដល់ដៃតុលាការហើយ​

  • បោះពុម្ព

សំណុំរឿងបុរសគ្រូបង្រៀនម្នាក់ ដែលបានវាយដំទៅលើនារីម្នាក់ ផ្អើលពេញបណ្តាញសង្គម នៅខេត្តព្រះសីហនុ បានធ្លាក់ដល់ដៃតុលាការហើយ។ នោះគឺក្រោយកើតហេតុប៉ុន្មានថ្ងៃ ស្ត្រីរងនូវការវាយដំនោះ បានដាក់ពាក្យបណ្តឹងទៅតុលាការសាលាដំបូង ខេត្តព្រះសីហនុ។

ព្រះរាជអាជ្ញារង បានចេញដីកា កោះហៅស្ត្រី ជាដើមបណ្តឹង ចូលឆ្លើយបំភ្លឺ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ស្ត្រីឈ្មោះ ហាំង ស៊ីវត្ថិវណ្ណនីដា អាយុ ២៦ឆ្នាំ បានប្តឹងបុរសម្នាក់ ជាគ្រូបង្រៀន ពីបទហិង្សាដោយចេតនា បានប្រព្រឹត្តនៅក្រុមទី៨ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២។ ករណីហិង្សាវាយលើស្ត្រីនោះ ត្រូវបានប៉ូលិសការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២។ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ ហ្វេសប៊ុកឈ្មោះ Chanthea Mam បានបង្ហោះសារ និងរូបថតស្ត្រីម្នាក់ និងបុរសម្នាក់ ដែលអះអាងថា បុរសនោះ បានប្រើអំពើហិង្សា វាយលើនាង។ ហ្វេសប៊ុក Chanthea Mam បានសរសេរថា «នាងខ្ញុំ សូមអំពាវនាវដល់សម្ដេច ហ៊ុន សែន និងសម្តេចគតិបណ្ឌិត ប៊ុន រ៉ានី និង ឯកឧត្តម គួច ចំរើន ជួយរកយុត្តិធម៌ដល់កូនស្រីនាងខ្ញុំផង។

គាត់ជាគ្រូបង្រៀន ហើយត្រូវជាបងថ្លៃ មិនគួរណាវ៉ៃកូនខ្ញុំដល់ថ្នាក់នេះទេ។ វាចូលទៅជួបប្ដីវានៅបន្ទប់ជួលជាមួយប្ដីវាបងវា មិនអោយជួប មិនគួរណាប្រើអំពើហឹង្សាយ៉ាងព្រៃផ្សៃ!