Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ចឃាត់ខ្លួនយុវជន ២នាក់ ករណីបើកម៉ូតូនាំមុខ រថយន្តសង្រ្គោះបន្ទាន់

  • បោះពុម្ព

កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ នៅរសៀលថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ ២០២១ បានឃាត់ខ្លួនយុវជន ២នាក់ ករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (ឡានពេទ្យ) ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ ២ ផ្លូវជាតិលេខ ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ករណីបើកម៉ូតូនាំមុខរថយន្តសង្រ្គោះបន្ទាន់ (ឡានពេទ្យ) ដែលធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណ: និងបង្កហានិភ័យគ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ នៅចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះ ២ ផ្លូវជាតិលេខ ៥ ភូមិក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

វត្ថុតាងចាប់បាន រួមមាន៖ ម៉ូតូចំនួន ២គ្រឿង។ ១.ម៉ូតូម៉ាក Honda Scoopy ពណ៌ស សេរីឆ្នាំ ២០២០ ពាក់ផ្លាកលេខ ភ្នំពេញ ១IE-១៧០៨ (មិនពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ សឿន ហាវ ភេទ ប្រុស អាយុ ២៥ឆ្នាំ មុខរបលក់ដូរ ស្នាក់នៅ ផ្ទះលេខ ៧១១C ក្រុម ១០ ភូមិលូ សង្កាត់ ស្វាយប៉ាក ខណ្ឌឬស្សីកែវ។ ២. ម៉ូតូម៉ាក Honda Dream C១២៥ ពណ៌ខ្មៅ ឆ្នាំ ២០១៧ ពាក់ផ្លាកលេខ ភ្នំពេញ ១GL-២៨២៧ (ពាក់មួកសុវត្តិភាព) បើកបរដោយឈ្មោះ ប៊ុត វិសាល ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌឬស្សីកែវ ដើម្បីចាត់ការបន្តតាមនីតិធី។ លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់កម្ពុជាថ្មីថា ដោយអនុវត្តតាមបទបញ្ជា របស់លោកអភិបាលរាជធានីភ្នំពេញ និងលោកស្នងការនគរបាលរាជធានីភ្នំពេញ គឺកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ នឹងពិនិត្យករណីខាងលើនេះបន្តទៀត ពីព្រោះសកម្មភាពនេះធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ហើយក៏អាចធ្វើឲ្យបង្កជាគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ទៀត។

លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា «ព្រោះមួយរយៈកន្លងមកនេះ ប្រជាពលរដ្ឋជាច្រើន គឺគាត់បានខលមកលេខ Hot News នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងនឹងបញ្ហាហ្នឹង គឺគាត់មានបញ្ហាប្រឈម ហើយគាត់គិត ក៏ដូចជាសមត្ថកិច្ចគិតដែរ គឺអាចបង្កជាគ្រោះថ្នាក់ ក៏ដូចជាការបាត់បង់សណ្ដាប់ធ្នាប់ នៅក្នុងរាជធានីភ្នំពេញ ព្រោះថា ឡានពេទ្យមានអាទិភាពស្រេចហើយ និងមានសារ៉ែន ហើយម្យ៉ាងទៀតសមត្ថកិច្ច គឺប្រចាំការនៅគ្រប់គោលដៅ ដោយតែងសម្រួលគោលដៅជានិច្ច នៅពេលដែលឃើញឡានអាទិភាព មិនថាឡានពេទ្យ ឡានអគ្គិភ័យ ក៏ដូចជាឡានគណៈប្រតិភូផ្សេងៗ នោះទេ»៕

 

ដកស្រង់ពី៖ កោះសន្តិភាព