Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​សៀមរាបចោរពេញនិយមគាស់តូបលួច​ក្នុង​ផ្សារ ជាក់​ស្តែង​កើតឡើង​ករណី​ទី​២​

  • បោះពុម្ព

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មានករណីចោរធ្វើសកម្មភាពគាស់តូបលក់ខោអាវក្នុងផ្សារដំដែក យកទ្រព្យសម្បត្តិអស់ទឹកប្រាក់ប្រមាណជាង២ពាន់ដុល្លារ រួចគេចខ្លួនបាត់ដោយសុវត្ថិភាព ។

សូមរំលឹកថា៖ ចោរធ្វើសកម្មភាពឡើងគគ្លើន ស្វានមេសោតូបក្នុងផ្សារលួចខ្ទេចហេតុការណ៍គាស់តូបលក់ខោអាវនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ១រំលងអធ្រាត្រឈានថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២២ ស្ថិតនៅភូមិដំដែក ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងទៀតថា ជនសង្ស័យមួយក្រុមធ្វើសកម្មភាពគាស់ទម្លុះនៅចំណុចតូបលក់ខោអាវក្នុងផ្សារដំដែករបស់ជនរងគ្រោះឈ្មោះ អន ស្រីមុំ ភេទស្រី អាយុ២៩ឆ្នាំ ជាអ្នកលក់ដូរខោអាវ។ ប្រភពសមត្ថកិច្ចបានបញ្ជាក់ថា យោងតាមការបំភ្លឺរបស់ជនរងគ្រោះថា ខ្លួនមានតូបលក់ខោអាវក្នុងផ្សារដំដែក ដែលមានទំហំ ២៥០×២៥០ សង់ទីម៉ែត្រ ហើយមានទ្វាររូតពីរ និងមានសោចាក់ទ្វារចំនួន៤គ្រាប់ (សោចិន ពណ៌ខ្មៅ)។

ហើយខោអាវទាំងអស់ គឺខ្លួនរក្សាទុកនៅនឹងតូបក្នុងផ្សារតែម្ដង មិនបានខ្ចប់យកទៅផ្ទះនោះទេ។នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៦និង ៣០នាទី ល្ងាច ខ្លួនបានបិទតូបលក់ និងបានចាក់សោទាំង៤គ្រាប់ រួចខ្លួនក៏ទៅផ្ទះ។ លុះដល់ថ្ងៃទី០២ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង ០៦និង៣០ នាទីព្រឹក ខ្លួនមិនទាន់បានមកដល់តូបលក់ទេ ស្រាប់តែមានអ្នកលក់ជិតៗនោះបានទូរស័ព្ទ ទៅប្រាប់ម្តាយក្មេកខ្លួនថា មានចោរចូលគាស់តូបខ្លួនយកខោអាវក្នុងតូបអស់។ ពេលខ្លួនឮដូច្នោះ ក៏ប្រញាប់មកមើល ក៏ស្រាប់តែឃើញតូបខ្លួនរបើកទ្វារ និងបាត់សោចំនួន១គ្រាប់និង១គ្រាប់ទៀតគាស់បែកមាត់ ជាប់និងត្រចៀកទ្វារ ហើយខ្លួនក៏ស្ទុះចូលទៅមើលខាងក្នុងតូបក៏ឃើញបាត់ខោអាវអស់ច្រើន ដោយមិនដឹងថា ចោរគាស់លួចពីពេលណានោះទេ ។ ដឹងហេតុការណ៍ភ្លាម ខ្លួនក៏មកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកសូទ្រនិគមតែម្ដង។ប្រភពពីសមត្ថកិច្ចបន្ថែមទៀតថា តាមការប៉ាន់ស្មានឥវ៉ាន់ដែលបាត់បង់នោះ មានតម្លៃប្រហាក់ប្រហែលជិត ២០០០ដុល្លារ ។

ប្រភពពីសមត្ថកិច្ចបញ្ជាក់បន្ថែមថា ក្រោយពីទទួលបានបណ្តឹង ក៏បានចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យស្រាវជ្រាវ ប៉ុន្តែជាលទ្ធផល ពុំទាន់កំណត់មុខសញ្ញាបាននៅឡើយទេ។ សមត្ថកិច្ចបញ្ជាក់ទៀតថា តាមរយៈការស្រាវជ្រាវកាមេរ៉ាសុវត្ថិភាពនៅខាងមុខផ្សារឃើញមានសកម្មភាពជនសង្ស័យដោយមានរថយន្តបាឡែន ពណ៌ស ឬពណ៌ទឹកប្រាក់ ចតខាងមុខផ្សារ រួចមានមនុស្សប្រុសមាឌ ធំកាន់ឥវ៉ាន់ចេញពីក្នុងផ្សារមកដាក់ក្នុងឡាន នៅម៉ោង១និង៥៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២ ខែមិថុនា ។សមត្ថកិច្ចបន្ថែមទៀតថា ផ្សារដំដែកមិនមានសន្តិសុខយាមកាម និងមិនមានកាមេរ៉ាសុវត្ថិភាព ព្រមភ្លើងបំភ្លឺនោះឡើយ ទើបចោរចូលបាន។សូមរំលឹកផងដែរថា ករណីក្រុមចោរ លួចគាស់ផ្សារយកទ្រព្យសម្បត្តិរបស់អាជីវករនេះដែរ គឺបានកើតឡើងជាបន្ត បន្ទាប់នៅដើមឆ្នាំ២០២២។ ជាក់ស្ដែងគឺនៅស្រុកពួកនិងស្រុកសូទ្រនិគម ហើយករណីនេះសមត្ថកិច្ចនៅមិនទាន់ស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យឃើញនៅឡើយទេ៕

ដកស្រង់ពី៖ កោះសន្តិភាព