Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

​​នាំ​បក្ស​ពួក​ទៅ​កា.ប់​ ព្រោះខឹង​រឿង​ខ្ចី​ទូរស័ព្ទ​ប្អូន​​យក​​ទៅ​​បញ្ចាំ​ ចែករំលែក 17

  • បោះពុម្ព

ដោយសារតែជនបង្កខឹងជនរងគ្រោះកាងអ្នកដែលយកទូរស័ព្ទប្អូនរាប់អានរបស់ខ្លួន ទៅបញ្ចាំយកលុយលេងល្បែងបាញ់ត្រីចាញ់អស់ មិនទៅរំលោះយកមកឱ្យវិញ ទើបនាំបក្សពួកជិះម៉ូតូទៅទាញយកកាំបិតប៉័ងតោនៅកន្លែងទូបាញ់ត្រី ចេញមកកា.ប់ប្រហារលើជនរងគ្រោះនៅមុខកាស៊ីណូផ្អើលភ្ញៀវតែម្តង ។

គ្រាន់តែឃើញលើកកាំបិតកា.ប់ប្រហារភ្លាម ជនរងគ្រោះបានយកដៃឆ្វេងរង បណ្តាលឱ្យមុតរយះដេរអស់ចំនូន២០ថ្នេរ។ ចំណែកជនបង្ក២នាក់ បាននាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ខណ:នគរបាលតាមចាប់ឃាត់ខ្លួនបានម្នាក់ ។ ហេតុការណ៍អំពើហិ.ង្សា.កា.ប់ប្រហារមានស្ថានទម្ងន់ទោសនេះ បានកើតឡើងកាលពីវេលាម៉ោង ០៦ល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២២ នៅចំណុចមុខកាស៊ីណូម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ មិត្ត ធាវី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន (រងរបួសដៃខាងឆ្វេងដេរអស់ជាង២០ថ្នេរ)។ ចំណែកជនបង្កមានគ្នា០៣នាក់ ៖ ទី១ មានឈ្មោះ ស៊ិន កក្កដា ភេទប្រុស អាយុ២០ឆ្នាំ (ចាប់ឃាត់ខ្លួន)។ ទី២ មានឈ្មោះ វែង ភេទប្រុស អាយុ៣៤ឆ្នាំ ទាំងពីរនាក់ មានទីលំនៅបច្ចុប្បន្ននៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។ ទី៣ មានឈ្មោះ ញ៉ាញ់ ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅមិនពិតប្រាកដ (ទាំង២នាក់បានគេចខ្លួនបាត់)។ ចំណែកវត្តុតាងកាំបិតប៉័ងតោ១ដើម ក្រោយធ្វើសកម្មភាពកា.ប់ប្រហាររួច ក៏បោះទុកចោល ត្រូវនគរបាលយកបច្ចុប្បន្ន ជនសង្ស័យដែលឃាត់ខ្លួន បានត្រូវនគរបាលយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព