Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

យុវជនបីនាក់បង្ហោះម៉ូតូជ្រុលទៅបុករថយន្តពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់

  • បោះពុម្ព

យុវជនបីនាក់ជាសិស្សបានជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនបង្ហោះដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលទៅបុករថយន្តពីចំហៀងយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅកន្លែងកើតហេតុនិងពីរនាក់ទៀតរងរបួសធ្ងន់កាលពីម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ស្ថិតនៅតាមបណ្តោយ ផ្លូវបេតុង ភូមិស្វាយបក សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ។

ប្រភពព័ត៌មានបញ្ជាក់ថាមុនពេលកើតហេតុគេបានឃើញយុវសិស្សបីនាក់ជិះម៉ូតូហុងដាប៊ីតពាក់ផ្លាកលេខ ភ្នំពេញ 1HD-1890ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន។ មកដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជាបួនបានបង្ហោះរួចក៏ជ្រុលចង្កូតទៅបុកចំហៀងខាងស្តាំរថយន្តប្រភេទហ៊ីយ៉ាន់ដាយ ពណ៌ស មិនមានស្លាកលេខធ្វើដំណើតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីកើតទៅលិច បណ្តាលឱ្យខ្ទាតបោកខ្ទប់ទៅនឹងរថយន្តយ៉ាងពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ភ្លាមៗនិងពីរនាក់ទៀតរងរបួសធ្ងន់។ ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញចុះវាស់វែងយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ៕

ដកស្រង់ពី៖ រស្មីកម្ពុជា