Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្ត្រី​ម្នាក់ បាន​លង់ទឹក​ស្លាប់ ដោយសារ​មិន​ស្ដាប់​អ្នក​បង់សំណាញ់ ដែល​ប្រាប់​កុំឱ្យ​ហែល ទៅ​ទឹក​ជ្រៅ​

  • បោះពុម្ព

ស្ត្រីម្នាក់ បានលង់ទឹកស្លាប់ ដោយសារមិនស្ដាប់តាមអ្នក បង់សំណាញ់ ដែលស្ថិតនៅក្បែរនោះ បានប្រាប់ឱ្យឡើងគោក និងកុំឱ្យហែលទៅទឹកជ្រៅ។

លោក ព្រឿង សុភាព នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចង្ហារ បានប្រាប់ឱ្យដឹង នៅថ្ងៃទី៦ ខែមិថុនានេះថាៈ ហេតុការណ៍នោះ បានកើតឡើង កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ៣ៈ១៥នាទី នៅចំណុចអាងឈូក ស្ថិតក្នុងភូមិឈូក ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ លោក សុខ ប៊ុនធឿន ប្រជាការពារភូមិឈូក បានឱ្យដឹងថាៈ ស្ត្រីរងគ្រោះ ឈ្មោះ ភាវ សៀ ហៅ ចើត អាយុ ៥៥ ឆ្នាំ រស់នៅភូមិជ្រៃ ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ គាត់ផឹកស្រា ជាប្រចាំថ្ងៃ មុនពេលស្លាប់នោះ ជនរងគ្រោះ បានចុះហែលទឹកលេង ទៅមកៗ ហើយឈ្មោះ គង់ គុណ ភេទប្រុស អាយុ ៤៦ ឆ្នាំ រស់នៅភូមិជាមួយគ្នា ជាអ្នកបង់ត្រី និងអ្នកឯទៀត ជាច្រើន បានប្រាប់ឱ្យគាត់ឡើងគោក និងកុំហែលទៅទឹកជ្រៅ តែគាត់មិនស្តាប់ ហើយក៏លង់លិចស្លាប់ ទៅក្នុងទឹកជម្រៅ ៣ ម៉ែត្រ៕

ដកស្រង់ពី៖ រស្មីកម្ពុជា