Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ក្មេង​ទំនើង​មួយ​ក្រុម​ ចូល​កា.ប់​ម៉ូតូ​នៅ​ក្នុង​ហាង​កាហ្វេ​ដូច​រឿងភាគចិន

  • បោះពុម្ព

ក្រុមក្មេងទំនើង ប្រដាប់ដោយកាំបិតដាវ និងពូថៅ ដេញកាប់ដេញកាប់ក្មេងសិស្សសាលាជម្ពូវ័ន មិនបាន កាប់ម៉ូតូអស់ចំនួន៥គ្រឿង ផ្អើលលោកអធិការខណ្ឌពោធិ៍សែនជ័យ ចុះមកឆែកកាមេរ៉ាសុវត្ថិភាពទាំងយប់ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ នៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ម៉ូតូដែលក្រុមក្មេងទំនើង កាប់ម៉ាកហុងដាបីត ពាក់ស្លាកលេខ ភ្នំពេញ 1IP-4360 ។ ម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខភ្នំពេញ 1AM – 9240 ។ ម៉ាកស្កប់ពី ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 1CV-3353 ។ ម៉ូតូវ៉េវកញ្ចាស់ និងម៉ូតូមួយគ្រឿងទៀត ដោយម្ចាស់មិនបានដាក់ពាក្យបណ្ដឹង ។ តាមប្រភពព័ត៌មានពីលោក ម៉ម វុទ្ធី អធិការខណ្ឌពោធិ៍សែនជ័យ បានអោយដឹងថា នៅរសៀលថ្ងៃទី៨ មានក្រុមក្មេងទំនើងមួយក្រុម ប្រដាប់ដោយកាំបិតដាវ និងពូថៅ ដេញកាប់សិស្សសាលាជម្ពូវ័ន ដែលចូលទៅផឹកកាហ្វេ នៅក្នុងហាងកាហ្វេ ។

លោកអធិការខណ្ឌពោធិ៍សែនជ័យ បន្តថា មុនពេលកើតហេតុ ជនរងគ្រោះ មានគ្នាជាង១០នាក់ មានស្រីមានប្រុស បន្ទាប់មកជនរងគ្រោះ កំពុងហូបកាហ្វេនៅខាងក្នុងខ្លះ និងអង្គុយលេងនៅខាងក្រៅខ្លះ ស្រាប់តែមានក្មេងទំនើងមួយក្រុម ជិះម៉ូតូ ៣ទៅ៤គ្រឿង មានគ្នាជិត១០នាក់ បានធ្វើសកម្មភាពដេញកាប់ជនរងគ្រោះជាសិស្សសាលាជម្ពូវ័ន ដែលកំពុងផឹកកាហ្វេ តែកាប់មិនបាន ទើបក្រុមក្មេងទំនើង កាប់ម៉ូតូសិស្សសាលាជម្ពូវ័ន និងម៉ូតូប្រជាពលរដ្ឋ អស់ចំនួន៥គ្រឿង ហើយជនបង្កជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោល ចំណែកជនរងគ្រោះ បានត្រឹមនាំគ្នាទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅភ្លាមៗ ។

លោកបានបន្ថែមថា បន្ទាប់ពីកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ មានលោកមេប៉ុស្តិ៍ចោមចៅទី៣ បានចុះទៅកន្លែងកើតហេតុភ្លាមៗ ដើម្បីឆែកមើលកាមេរ៉ាសុវត្ថិភាព ឃើញរូបភាពក្រុមក្មេងទំនើង ដេញកាប់សិស្សសាលាជម្ពូវ័ននៅហាងកាហ្វេ និងរូបសកម្មភាពកាប់ម៉ូតូយ៉ាងសាហាវ ត្រូវបានបងប្អូនប្រជាពលរដ្ឋបង្ហោះផ្អើលពេញបណ្តាញសង្គមហ្វេសប៊ុក ទើបលោកអធិការខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញ មាននគរបាលប៉ុស្តិ៍ ចុះមកឆែកកាមេរ៉ាសុវត្ថិភាពនៅពេលយប់ម្តងទៀត ។ អធិការខណ្ឌពោធិ៍សែនជ័យ លោកបានបញ្ជាក់ទៀតថា ក្រុមក្មេងទំនើងខាងលើបានកាប់ម៉ូតូជនរងគ្រោះសិស្សសាលាជម្ពូវ័ន អស់ចំនួន៣គ្រឿង និងម៉ូតូ២គ្រឿងទៀតជាម៉ូតូរបស់ប្រជាពលរដ្ឋ នឹងអ្នកគ្រូពេទ្យម្នាក់ ដែលទៅផឹកកាហ្វេ ៕

ដកស្រង់ពី៖ កោះសន្តិភាព