Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង នៅ​ខណ្ឌ​ច្បារ​អំពៅ ដោយសារ​ឆ្លង​ចរន្តអគ្គិសនី

  • បោះពុម្ព

ឆ្លងចរន្តអគ្គិសនី បណ្តាលឲ្យមានអគ្គិភ័យឆាបឆេះលេបត្របាក់ផ្ទះចំនួន០១ខ្នង ស្មើនឹង៣បន្ទប់អស់ទាំងស្រុង ដោយក្នុងនោះ បានបណ្តាលឲ្យខូចខាតសម្ភារប្រើប្រាស់អស់មួយចំនួន ។

ហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១និង៥៥នាទីរសៀល ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ ដែលស្ថិតនៅចំណុចផ្លូវបេតុង (ព្រែកបារាំង) ភូមិតាង៉ៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រាប់ឲ្យដឹងថា ករណីអគ្គិភ័យដែលឆាបឆេះរោងចក្រខាងលើនេះ គឺបណ្តាលមកពីឆ្លងចរន្តអគិ្គសនី បង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះថ្មក្រោម លើឈើ អស់ចំនួន០១ខ្នង ស្មើនឹង ៣បន្ទប់ និងខូចខាតសម្ភារៈប្រើប្រាស់មួយចំនួន ។

លោកវរសេនីយ៍ឯក បានបន្តទៀតថា នៅក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញរបស់យើងបានធ្វើការអន្តរាគមន៍ពន្លត់ទាំងស្រុងនាវេលាម៉ោង២និង៤៥នាទីរសៀលថ្ងៃដដែល ។ ដោយក្នុងនោះ កម្លាំងជំនាញរបស់បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ស្មើនឹង ២៤ម៉ែត្រគូប, រថយន្តជំនួយមកពីសាលាខណ្ឌច្បារអំពៅ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរនឹង ៨ម៉ែត្រគូប និងរថយន្តបុរី ប៉េង ហួត បឹងស្នោ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើនឹង ២៦ម៉ែត្រគូប ៕

ដកស្រង់ពី៖ កោះសន្តិភាព