Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ចុះបង្ក្រាប ៤​គោលដៅ​ផ្សេង​គ្នា ចាប់ខ្លួន​ជនសង្ស័យ ២​នាក់ និង​គ្រឿងញៀ.ន​ជាង ៥៤​គីឡូក្រាម

  • បោះពុម្ព

សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) ដឹកនាំដោយលោកឧត្ដសេនីយ៍ទោ សាន សុទ្ធី លោកឧត្តមសេនីយ៍ត្រី គឹម តូ នាយករងមន្ទីរ និងលោកវរសេនីយ៍ទោ ហាស់ សំអូន នាយរងការិយាល័យ(ក៥) ចូលរួមសហការពីកម្លាំង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក ស៊ិវង្ស សាវ៉ាត ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ៤គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់ កាលពីវេលាម៉ោង១៤និង១៥នាទី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ ។

គោលដៅទី១ ៖ នៅចំណុចភ្លើងស្តុបកោសដូង ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងគ្រឿងញៀនហេរ៉ូអ៊ីន៧គីឡូ និង២៦.២ក្រាម ។ គោលដៅទី២ ៖ នៅចំណុចផ្លូវ៣៤៥ ស្ថិតនៅក្នុងភូមិទំនប់ទី១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានឃាត់រថយន្ត FORD RANGER ១គ្រឿង ជនសង្ស័យ១នាក់ និងមេតំហ្វេតាមីន(ICE) ៣២គីឡូ និង៩៦៣.៧ក្រាម កេតាមីន ១៣គីឡូ និង៨ក្រាម ។

គោលដៅទី៣ ៖ ឆែកឆេរផ្ទះជួលមួយកន្លែង នៅចំណុចផ្លូវលេខ២ ក្នុងបូរីកាំកូស៊ីធី សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ ចាប់យកវត្ថុតាង មេតំហ្វេតមីន (ICE) ៦៨៨.៨៦ក្រាម ។ គោលដៅទី៤ ៖ ឆែកឆេរបន្ទប់ជួលលេខ១៨២៥ អាផាធឺមែនប៉ាវលី នៅផ្លូវលេខ១៣៩ សង្កាត់វាលវង្ស ខណ្ឌ៧មករា ចាប់យកវត្ថុតាង មេតំហ្វេតាមីន(ICE) ៤១៧.៣៥ក្រាម ថ្នាំគ្រាប់មេតំហ្វេតាមីន ១៦៤.២១ក្រាម ម្សៅកេតាមីន ២១២.៨៥ក្រាម និងម្សៅមិនច្បាស់ ១៩៣ក្រាម ។

សរុបលទ្ធផល សមត្ថកិច្ច នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៥) បានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ រួមមាន៖ ១-ឈ្មោះ ប៉ាវ ជាំង ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ចិន ។ ២-ឈ្មោះ ត្រាវ រិទ្ធារ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ ។ និងវត្ថុតាង រួមមាន ៖ សារធាតុញៀន ៥៤ គ.ក្រ ៤៨១.១៧ក្រាម និងសារធាតុមិនច្បាស់ ១៩៣ក្រាម ហេរ៉ូអ៊ិន(HEROIN)ទម្ងន់ ៧ គ.ក្រ ២៦.២ក្រាម មេតំហ្វេតាមីន((ICE)ទម្ងន់ ៣៤ គ.ក្រ ២៣៤.១២ក្រាម កេតាមីន(KETAMINE)ទម្ងន់ ១៣ គ.ក្រ ២២០.៨៥ក្រាម សារធាតុមិនច្បាស់ទម្ងន់ ១៩៣ក្រាម។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញយើងបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព