Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បំបែកសំណុំរឿង​លួច​លុយ​ ១៥​ម៉ឺន​ដុល្លារ នគរបាល​ព្រហ្មទណ្ឌ​ឃាត់ខ្លួន​ចិន​២​នាក់ នៅ​ខណ្ឌទួលគោក

  • បោះពុម្ព

កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបំបែកសំណុំរឿងលួចលុយ ១៥ម៉ឺនដុល្លារ ដោយឃាត់ខ្លួនជនសង្ស័យជាជាតិចិនចំនួន ២នាក់ នៅខណ្ឌទួលគោក ។

ករណីលួចប្រាក់ចំនួន ១៥០,០០០ដុល្លារ បានកើតឡើងកាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចខាងមុខផ្សារទំនើបឈ្មោះ សឺជីហួរលាន សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លើជនរងគ្រោះឈ្មោះ SHENG GUANGYONG ភេទប្រុស អាយុ៦៥ឆ្នាំ ជនជាតិចិន ។ យោងតាមកាមេរ៉ាសុវត្ថិភាព និងបើកការសើបសង្កេតបមឋរបស់កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ រហូតឈានដល់ការកំណត់មុខសញ្ញា ព្រមទាំងឃាត់ខ្លួនជនសង្ស័យ នៅវេលាម៉ោង១១និង២៥នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ បានចំនួន០២នាក់ រួមមាន ៖ ទី១-ឈ្មោះ WEI JING YUN ភេទប្រុស អាយុ៥៦ឆ្នាំ ជនជាតិចិន និងទី២-ឈ្មោះ QING YUI YUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន នៅត្រង់ចំណុចផ្លូវ២៨៩ កែងផ្លូវ៥១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីនាំខ្លួនយកមកធ្វើការសាកសួរ ។

សម្ភារដែលដកហូតបានរួមមាន ៖

-ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FR-5515

-ទូរសព្ទចំនួន០២គ្រឿង ម៉ាក OPPO ពណ៌ខៀវ និងម៉ាកVIVO ពណ៌ផ្កាឈូក

-កូនកាំបិតស្នៀតចំនួន០២

-តួឡឺវិស ចំនួន០១

-សោរកាច់ អក្សរT ចំនួន០៣ (ទុកសម្រាប់កាច់សោរទ្វាររថយន្ត

-សោរចិញ្ជៀន លេខ៨-៩ ចំនួន០២ -មេដែកចំនួន០១។

ប្រតិបត្តិការខាងលើនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងការចង្អុលបង្ហាញពីឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងដឹកនាំប្រតិបត្តិការដោយ លោកវរសេនីយ៍ឯក ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ។ បច្ចុប្បន្ន ជនសង្ស័យខាងលើបាននាំមកកាន់នាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព