Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គេ​ទើប​សង​លុយ​ថ្មី​ៗ ​បែរ​ត្រូវ​លោក​ចោរឆក់​​កាបូបពីក្នុង​កន្ត្រកកង់ទៅ​បាត់

  • បោះពុម្ព

លោកចោរដៃស្អិតម្នាក់ត្រូវកាមេរ៉ាសុវត្ថិភាពថតជាប់ច្បាស់ដូចថ្ងៃ បន្ទាប់ពីធ្វើសកម្មភាព «ឆក់» យកកាបូបលុយពីស្ត្រីចំណាស់ម្នាក់បានសម្រេច កាលពីវេលាម៉ោងប្រហែល៥ល្ងាចថ្ងៃទី១៤ មិថុនា នៅចំណុចភូមិឡអិដ្ឋ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខណៈជនរងគ្រោះបណ្តើរកង់ដល់ខាងមុខផ្ទះ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ ឆាន់ ឡាយ អាយុ៧៧ឆ្នាំ រស់នៅចំណុចកើតហេតុ។ គាត់ត្រូវជនម្នាក់ជិះម៉ូតូទៅក្បែរ រួចឆក់យកកាបូបមួយពីក្នុងកន្ត្រកកង់គាត់ រួចជនដៃដល់ជិះគេចខ្លួនយ៉ាងរហ័ស។ ប្រភពដដែលបានប្រាប់ថា ពេលនោះគាត់កំពុងដើរបណ្ដើរកង់ទៅដល់ខាងមុខរបងផ្ទះទៅហើយ ក៏ត្រូវលោកចោរជិះម៉ូតូទៅឆក់កាបូបលុយគាត់តែម្ដង។សាក្សីដែលបានសួរនាំស្ត្រីរងគ្រោះ គាត់បានប្រាប់ថា មុនពេលឆក់យកកាបូបគាត់ ជនម្នាក់នោះបានជិះម៉ូតូទៅឈប់ក្បែរគាត់ រួចធ្វើជាសួរនាំគាត់រកផ្លូវទៅវត្តតាមិម ហើយគាត់ក៏បានចង្អុលបង្ហាញផ្លូវ តែមិនទាន់និយាយចប់ផង ជនអន្ធពាលនោះ ក៏ឆក់យកកាបូបគាត់ពីក្នុងកន្ត្រកកង់ រួចជិះឆ្ពោះទៅទិសខាងត្បូងយ៉ាងលឿនតែម្ដង។

បើតាមសាក្សីបានបញ្ជាក់ថា ស្ត្រីរងគ្រោះទើបត្រូវគេសងលុយថ្មីៗ តែគេមិនដឹងចំនួនលុយពិតប្រាកដដែលគេសងនោះទេ។ដំបូងគេឃើញជនរងគ្រោះដើរបណ្ដើរកង់ចេញពីផ្ទះអ្នកជិតខាងនៅក្បែរនោះ ហើយពេលដល់ផ្លូវ គេឃើញជនម្នាក់ជិះម៉ូតូម៉ាកឃ្លីកពណ៌ខ្មៅយឺតៗពីក្រោយគាត់។ លុះគាត់បណ្ដើរដល់ខាងមុខផ្ទះ ស្រាប់តែជននោះធ្វើសកម្មភាពឆក់កាបូបគាត់តែម្ដង។ គេសង្ស័យថា ទំនងចោរម្នាក់នោះបានដឹងមុនថា មានគេទើបសងលុយជនរងគ្រោះ ហើយជនរងគ្រោះអាចទុកលុយនោះក្នុងកាបូប ទើបលោកចោរជិះតាមយ៉ាងស្អិតរហូតឆក់យកកាបូបនោះបានសម្រេច។

ប៉ុន្តែសកម្មភាពលោកចោរដៃស្អិតម្នាក់នេះ បានបន្សល់ទុកនៅក្នុងកាមេរ៉ាសុវត្ថិភាព ដែលអ្នកភូមិបំពាក់នៅខាងមុខផ្ទះក្បែរនោះយ៉ាងច្បាស់ក្រឡែត។ នៅក្នុងហេតុការណ៏ចោរឆក់កាបូបលុយស្ត្រីវ័យចំណាស់ខាងលើនេះ បានបង្កឲ្យអ្នកភូមិក្បែរនោះភ្ញាក់ផ្អើលព្រោងព្រាត តែមិនរំខានដល់សមត្ថកិច្ចមូលដ្ឋានចុះសួរនាំជនរងគ្រោះទេ។ នេះបើតាមអ្នកភូមិបាននិយាយក្រោយពេលកើតហេតុ។អ្នកភូមិនិយាយថា ក្រោយកើតហេតុ គេបានឆែកកាមេរ៉ាសុវត្ថិភាពនៅជិតនោះ ហើយបានឃើញរូបចោរម្នាក់នោះជិះម៉ូតូម៉ាកឃ្លីកពណ៌ខ្មៅ តែមើលស្លាកលេខមិនច្បាស់ទេ ខណៈគេឃើញជនរងគ្រោះដើរបណ្ដើរកង់។ នៅព្រឹកថ្ងៃទី១៥ មិថុនា គេមិនទាន់ថា ជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅកាន់សមត្ថកិច្ចហើយឬនៅនោះទេ ?

គេក៏មិនទាន់ដឹងឲ្យប្រាកដថា តើជនរងគ្រោះបាត់បង់លុយអស់ប៉ុន្មានដែរ ? ប៉ុន្តែបើតាមប្រភពពីសមត្ថកិច្ចថា ស្ត្រីរងគ្រោះបានបាត់បង់លុយចំនួន៥០០ដុល្លារ និងទូរស័ព្ទកញ្ចាស់មួយគ្រឿងដែលទុកជាមួយគ្នានៅក្នុងកាបូប តែគាត់មិនបានប្ដឹងប្តល់លោកចោរទេ ដោយគាត់ចាត់ទុកលុយដែលបាត់បង់នោះ ជាការធ្វើបុណ្យជាមួយលោកចោរទៅចុះ៕

ដកស្រង់ពី៖ កោះសន្តិភាព