Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បទល្មើស​នេសាទ​ធំដុំ នៅ​បឹង​ទន្លេសាប លែងមាន​

  • បោះពុម្ព

បទល្មើសនេសាទ នៅបឹងទន្លេសាប ពេលនេះ សឹងតែលែងមាន បន្ទាប់ពីគណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេ សាប បានចាត់វិធានការបង្ក្រាបដល់ឫសគល់ និងបន្តដាក់កម្លាំងឃ្លាំមើល នៅតាមគោលដៅ នៃខេត្តជុំវិញបឹងទន្លេសាប ជាប្រចាំរួចមក។

លោក ណៅ ធួក រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាអនុប្រធាននៃ គណៈកម្មការអន្តរក្រសួង ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅបឹងទន្លេសាប បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថាៈ បទល្មើសនេសាទ នៅបឹងទន្លេសាប ពេលនេះ មិនហ៊ាននិយាយថាអស់ទាំងស្រុងនោះទេ តែវាបានថយចុះច្រើន ជាពិសេសសកម្មភាពល្មើស ជារូបភាពធំដុំ ដូចជាការអូសអូនយប់-ថ្ងៃ ដោយទូកម៉ាស៊ីន លែងមាន បន្ទាប់ពីក្រុមការងារចម្រុះ បានធ្វើការបង្ក្រាបដល់ឫសគល់ ជាបន្តបន្ទាប់ ទាំងអ្នកនេសាទ និងអ្នកប្រមូលទិញផល បានមកពីការនេសាទ ខុសច្បាប់ ឱ្យរត់ខ្ចាត់ខ្ចាយ អស់រួចមក។

យុទ្ធនាការបង្ក្រាប់បទល្មើសនេសាទ ដែលនៅតែបន្តធ្វើ ដោយក្រុមចម្រុះ នៅតាមខេត្ត ជុំវិញបឹងទន្លេសាប ទទួលបានលទ្ធផលល្អមកនេះ លោក ណៅ ធួក បានបញ្ជាក់ថាៈ ដោយសារយើងបានប្រើប្រាស់កម្លាំងច្រើន ដាក់នៅតាមគោលដៅ របស់ខេត្តនីមួយៗ ដើម្បីឃ្លាំមើលសកម្មភាពបទល្មើស តាមចាប់ខ្លួនជន ដែលមានការពាក់ព័ន្ធនឹងបទល្មើស មានការចូលរួមពីប្រជាពលរដ្ឋ នៅមូលដ្ឋាន រាល់ឧបករណល្មើស ដែលគេបានដាក់ នៅក្នុងបឹងទន្លេសាប ត្រូវបានរុះរើ និងបំផ្លាញចោល ជាបន្តបន្ទាប់។ លោក ណៅ ធួក បាននិយាយឱ្យដឹងទៀតថាៈ ការបង្ក្រាបបទល្មើសនេសាទនេះ ខេត្តកំពង់ចាម ដែលមានការពាក់ព័ន្ធខ្លះ នៅតាមដងទន្លេសាប ត្រង់ចំណុចព្រំប្រទល់ នៃខេត្តកំពង់ឆ្នាំង កណ្តាល និង កំពង់ចាម ក៏បានណែនាំឱ្យចេញធ្វើសកម្មភាពបង្ក្រាប នៅតាមដងទន្លេសាបដែរ។ បទល្មើសនេសាទ នៅដងទន្លេសាប និងបឹងទន្លេសាប នៅពេល នេះ អាចនិយាយបានថា មិនមានសកម្មភាពធំដុំ កើតឡើងទេ។

លោក អ៊ុក ណារិន នាយខណ្ឌរដ្ឋបាលជលផល កំពង់ចាម បានប្រាប់ឱ្យរស្មីកម្ពុជា ដឹងនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ថាៈ បទល្មើសនេសាទ តាមដងទន្លេសាប ក្នុងភូមិ សាស្ត្រខេត្តកំពង់ចាម ម្តុំខ្លាគ្រហឹម (ព្រំប្រទល់ ខេត្តកណ្តាល កំពង់ឆ្នាំង និង កំពង់ចាម) តាំងពីរាជរដ្ឋាភិបាល ចេញបទបញ្ជា រហូតមកដល់ត្រឹមថ្ងៃទី១៤ ខែមិថុនា មិននៅមានទៀតទេ ដោយសារយើងបានចុះធ្វើការបោសសម្អាតជាប្រចាំ ដោយមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន។ បទល្មើសនេសាទ នៅតាមដងទន្លេសាប នៅរដូវនេះ មានតែការដាក់របាំងស្បៃ មុងតូចៗ តាមមាត់ទន្លេ ដើម្បីចាប់កូនត្រី ក្នុងពេលទឹក ចាប់ផ្តើមហូរចូលបឹងទន្លេសាប៕

ដកស្រង់ពី៖ រស្មីកម្ពុជា