Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់ ដោយសារ​បើក​ម៉ូតូឌុប​គ្នា បុក​ពីក្រោយ​រថយន្ត​ចត​ចោល​

  • បោះពុម្ព

បុរសម្នាក់ បានបាត់បង់ជីវិត និងបុរសម្នាក់ទៀត រងរបួសធ្ងន់ បន្ទាប់ពីបើកម៉ូតូលឿន ជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញ ចតស្ងៀម នៅលើចិញ្ចើមផ្លួវ នៅវេលាម៉ោង ៨និង៣០នាទី យប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ បេតុងព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បុរសរងគ្រោះដល់បាត់បង់ជីវិត មានឈ្មោះ ហួន ធារ៉ា អាយុ ៣១ឆ្នាំ មុខរបកម្មករ បច្ចុប្បន្ន ស្នាក់នៅម្តុំវត្តស្លែង ខណ្ឌដង្កោ មានស្រុកកំណើត នៅភូមិត្រែង ឃុំស្តេចកងខាងជើង ស្រុកបន្ទាយមាស ខេត្តកំពត។ ចំណែកបុរសដែលរងរបួសធ្ងន់ ភ្លាមៗ មិនមាននរណាស្គាល់ឈ្មោះនោះឡើយ។ តាមសមត្ថកិច្ច បានប្រាប់ឱ្យដឹងថា មុនកើតហេតុ ឃើញរថយន្តដឹកទំនិញមួយគ្រឿង ក្បាលពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 3D-5961 បានយកមកចតចោល នៅលើចិញ្ចើមផ្លូវ ទាំងដែលគ្មានដាក់ស្លាកសញ្ញាអ្វី ឱ្យចំណាំនោះទេ ចំណែកអ្នកបើកបរ ក៏មិនឃើញនៅកន្លែងរថយន្តនោះដែរ។

លុះមកដល់ម៉ោងកើតហេតុ ខាងលើ ស្រាប់មានបុរស ពីរនាក់ បើកម៉ូតូឌុបគ្នា ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1R-4725 ជិះតាមបណ្តោយផ្លូវ បេតុងព្រៃស ក្នុងទិសដៅពីខាងកើត មកខាងលិច ក្នុងល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្តដឹកទំនិញ ចតស្ងៀម នៅលើចិញ្ចើមផ្លូវ យ៉ាងពេញទំហឹង បណ្តោលឱ្យរងរបួសធ្ងន់ ហើយត្រូវបានរថយន្ត ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ តែអកុសល បុរសម្នាក់ ជាអ្នកបើកម៉ូតូ បានបាត់បង់ជីវិត ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកឯបុរស ម្នាក់ទៀត រងរបួសធ្ងន់ ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ចុះមកវាស់វែង យករថយន្តស្ទូច មកស្ទូចយករថយន្ត និងម៉ូតូយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាល រាជធានីភ្នំពេញ រង់ចាំដោះស្រាយ នៅពេលក្រោយ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា