Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំង​នគរបាល​ខណ្ឌដូនពេញ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ជួញដូរ​ធាតុ​ញៀន

  • បោះពុម្ព

កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក បានបើកប្រតិបត្តិការស្រាវជ្រាវឈានដល់ការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង២២និង០៥នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។

ជនសង្ស័យមានឈ្មោះ គឹម ចាន់រស្មី ភេទប្រុស មុខរបរស្នាក់នៅមិនពិតប្រាកដ ។ ក្នុងប្រតិបត្តិការនោះសមត្ថកិច្ច ចាប់ដកហូតវត្ថុតាង រួមមាន ៖ ក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន០៤កញ្ចប់ (ធំ០៣កញ្ចប់ និងតូច០១កញ្ចប់) ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន០២គ្រឿង, ថង់ប្លាស្ទិក សម្រាប់ច្រកគ្រឿងញៀនមួយចំនួន និងឧបករណ៏សម្រាប់ប្រើប្រាស់គ្រឿងញៀមួយចំនួន ។ បច្ចុប្បន្ន កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ដកស្រង់ពី៖ កោះសន្តិភាព