Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន ​បញ្ជូន​ជនសង្ស័យ​ ​០៦​នាក់ ទៅ​​ពន្ធនាគារ​ខេត្ត​ប៉ៃលិន

  • បោះពុម្ព

កម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យចំនួន០៦នាក់ (ស្រី០២នាក់) ទៅកាន់ពន្ធនាគារខេត្តប៉ៃលិន នៅវេលាម៉ោង១២និង៣០នាទីថ្ងៃពុធ ទី១៥ ខែមិថុនា ឆ្នាំ២០២២នេះ តាមដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្នរបស់លោក សុខ ចន្ទដេត ចៅក្រមស៊ើបសួរ នៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន ។

ជនសង្ស័យទាំង០៦នាក់ រួមមានឈ្មោះដូចខាងក្រោម ៖

១- ឈ្មោះ ឈុន លីហួរ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ត្រូវចោទពីបទរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់) ។

២- ឈ្មោះ មាន ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិអូរតាវ៉ៅ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ត្រូវចោទពីបទការមិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្តន្ទាទោសក្នុងបទមជ្ឈឹម, រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់) ។

៣- ឈ្មោះ វុធ គន្ធី ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅផ្ទះជួល ស្ថិតនៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀងខេត្តបាត់ដំបង (ត្រូវចោទពីបទការមិនរាងចាល ក្នុងបទមជ្ឈឹមបន្ទាប់ពីផ្តន្ទាទោសក្នុងបទមជ្ឈឹម, ជួញដូរ,រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់) ។

៤- ឈ្មោះ វុធ វ៉ាង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលក្រៅ ខេត្តប៉ៃលិន (ត្រូវចោទពីបទការមិនរាងចាលក្នុងបទមជ្ឈឹមបន្ទាប់ពីផ្តន្ទាទោសក្នុងបទមជ្ឈឹម, សម្រួលឲ្យប្រើប្រាស់ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់) ។

៥- ឈ្មោះ ឌួង សង្ហា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលក្រៅ ខេត្តប៉ៃលិន (ត្រូវចោទពីបទចាត់ចែងឲ្យប្រើប្រាស់ និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់) ។

៦- ឈ្មោះ អ៊ុំ ដាលីន ភេទស្រី អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលក្រៅ ខេត្តប៉ៃលិន (ត្រូវចោទពីបទសម្រួលឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ៕

ដកស្រង់ពី៖ កោះសន្តិភាព