Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច​ខេត្តសៀមរាប ​ឃាត់ខ្លួន​ក្មេង​ទំនើង៤​នាក់ យក​មក​អប់រំ

  • បោះពុម្ព

សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនក្មេងទំនើង០៤នាក់ នាំយកមកអប់រំ កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ។

លោកវរសេនីយ៍ទោ ឃីម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម បានដឹកនាំកម្លាំងចុះល្បាតជុំវិញភូមិសាស្ត្រ ក៏ប្រទះឃើញក្មេងទំនើង០១ក្រុម មានគ្នាចំនួន០៧នាក់ ជិះម៉ូតូចំនួន០៤គ្រឿង និងមានដាក់កាំបិតខ្វែវតាមខ្លួន នៅចំណុចលើផ្លូវក្រួសក្រហម ស្ថិតក្នុងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ភ្លាមៗកម្លាំងអធិការដ្ឋានបានសហការកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាយ៉ែក និងប្រជាការពារចុះឃាត់ខ្លួនក្មេងទំនើង និងនាំមកសួរនាំនៅអធិការដ្ឋាន រួមមាន ៖

១. ឈ្មោះ ជីវ សុចិន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិ ប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

២. ឈ្មោះ ឆៃ ឆំ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

៣. ឈ្មោះ ចង់ ចិន ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិ ប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

៤. ឈ្មោះ តំ និល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ។

ក្រោយសាកសួរ ក្មេងទំនើងទាំងនោះបានឆ្លើយសារភាពថា ពួកគេពិតជាបានដាក់កាំបិតខ្វែវ តាមម៉ូតូ ដែលពួកខ្លួនជិះពិតប្រាកដមែន ដើម្បីទុកការពារខ្លួន ។ ករណីខាងលើនេះ សមត្ថកិច្ចបានសហការជាមួយអាជ្ញាធរភូមិ អញ្ជើញអាណាព្យាបាល និងដកហូតកាបិតខ្វែវចំនួន០១ដើម រួមហើយ ធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព បន្ទាប់មកអនុញ្ញាតអោយអាណាព្យាបាល ធានាយកត្រឡប់ទៅផ្ទះវិញ ៕

ដកស្រង់ពី៖ កោះសន្តិភាព