Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​ស្លាប់​ភ្លាមៗ​បន្ទាប់ពី​ជិះ​ម៉ូតូ​គេច​ជង្ហុក​ដួល​បោក​ក្បាល​នៅ​ស្រុក​ភ្នំស្រួច​

  • បោះពុម្ព

បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងបន្ទាប់ពីបើកបរម៉ូតូក្នុងល្បឿនលឿនហើយរ៉េចង្កូតគេចពីជង្ហុកដួលបោកក្បាល នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិសាលា ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

មន្ត្រីនគរបាលស្រុកភ្នំស្រួចបានឲ្យដឹងថាជនរងគ្រោះមានឈ្មោះប្រាក់ សំអាត អាយុ៥១ឆ្នាំរស់នៅភូមិដូង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ជិះម៉ូតូមួយគ្រឿង ម៉ាកស៊ុយសូគីវីវ៉ា ពណ៌ខ្មៅ គ្មានស្លាកលេខ ដោយមិនមានពាក់មួកសុវត្ថិភាព បើកបរពីទិសខាង លិចទៅទិសខាងកើត ដល់ចំណុចខាងលើបានគេចជង្ហុកបណ្តាលឲ្យដួលដោយខ្លួនឯងបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តងទៅ។ ប្រភពបានបន្តទៀតថាក្រោយកើតហេតុសពជនរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី វត្ថុតាងម៉ូតូ ត្រូវបានក្រុមគ្រួសារយកទៅរក្សាទុក៕

ដកស្រង់ពី៖ រស្មីកម្ពុជា