Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សមត្ថកិច្ច ឃាត់ខ្លួន​មុខសញ្ញា​ចោរកម្ម គាស់​ផ្ទះ ពីរ​នាក់ នៅ​ស្រុក​សំរោង​ទង

  • បោះពុម្ព

សមត្ថកិច្ចជំនាញ បានឃាត់ខ្លួនមុខសញ្ញាចោរកម្ម ពីរនាក់ ពាក់ព័ន្ធការគាស់ផ្ទះ យកទ្រព្យសម្បត្តិអ្នកដទៃ នៅក្នុងភូមិតាពរ ឃុំពូរបស់ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

សមត្ថកិច្ចស្រុកសំរោងទង បានឲ្យដឹងថាៈ បន្ទាប់ពីរមានពាក្យបណ្តឹងរបស់ឈ្មោះ សេង គឹមស ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិ ឃុំ ខាងលើ សមត្ថកិច្ចជំនាញ បានកំណត់មុខសញ្ញា ស្រាវជ្រាវឈានទៅឃាត់ខ្លួន ជនសង្ស័យ ពីរនាក់ ១.ឈ្មោះ ចក់ អៀង ភេទប្រុស អាយុ២២ឆ្នាំ និង២.ឈ្មោះ សយ ពិសិទ្ធ ភេទប្រុស អាយុ ១៧ ឆ្នាំ ទាំងពីរនាក់ រស់នៅភូមិអង្គខ្មៅ ឃុំបូរី ស្រុកសំរោងទង ។ ជនសង្ស័យទាំងពីរ បានចូលគាស់ផ្ទះជនរងគ្រោះ យកទ្រព្យសម្បត្តិ។ ប្រភពបានបន្តទៀតថាៈ នៅពេលឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នោះ សមត្ថកិច្ច បានដកហូតវត្ថុតាងបាន រួមមាន ប័ណ្ណចាក់វ៉ាក់សាំង ពីរសន្លឹក អត្តសញ្ញាណប័ណ្ណ ចំនួនពីរសន្លឹក ប័ណ្ណបើកបររថយន្ត មួយសន្លឹក និងកាតគ្រីម៉ូតូ មួយសន្លឹក។ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំងពីរ ទៅកាន់ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ ដើម្បីអនុវត្តន៍ តាមនីតិវិធី៕

ដកស្រង់ពី៖ កោះសន្តិភាព