Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ផ្ទុះអាវុធ​ទាំង​កណ្តាល​យប់​ បុរស​ម្នាក់​រង​របួស​តែ​គ្មាន​អ្នក​ដឹងពី​មូល​ហេតុ

  • បោះពុម្ព

បុរសម្នាក់ត្រូវបានជនមិនស្គាល់មុខបា.ញ់ប្រហារ បណ្តាលឱ្យរងរបួសធ្ងន់ និងត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញទាំងយប់ ដើម្បីសង្គ្រោះបន្ទាន់ តែពុំដឹងថា តើមកពីមូលហេតុ អ្វីទេ ។

ហេតុការណ៍បា.ញ់ប្រហារនេះ បានកើតឡើងនៅវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៥ មិថុនា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិពានី ឃុំល្វាស្រុកព្រះស្ដេច ខេត្តព្រៃ វែង។ជនរងគ្រោះមានឈ្មោះ ហឹង ផាន់ណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិកគោឃុំបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ត្រូវខ្មាន់កាំភ្លើងបា.ញ់ត្រូវ១គ្រាប់ចំស្មាខាងឆ្វេង ផ្នែកខាងក្រោយធ្លាយចេញមកខាងមុខរបួសធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅកាន់រាជធានីភ្នំពេញទាំងយប់ ដើម្បីឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះ ចំណែកឯជនបង្កមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ។

លោកវរសេនីយឯក ជ័យ សេងហ៊ាង អធិការនគរបាលស្រុកព្រះស្តេចបានឱ្យដឹងដែរថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា ពណ៌ខ្មៅស៊េរីឆ្នាំ 2022 ពាក់ស្លាកលេខ ព្រៃវែង 1V0648 ធ្វើដំណើរម្នាក់ឯងចេញពីភ្នំពេញ គោលដៅទៅផ្ទះរបស់ខ្លួននៅឃុំបន្ទាយចក្រី ប៉ុន្តែពេលមកដល់ចំណុចកើតហេតុ ក៏ត្រូវជនមិនស្គាល់អត្តសញ្ញាណ ជិះម៉ូតូ១គ្រឿងមកពីក្រោយ បា.ញ់១គ្រាប់ត្រូវចំស្មា បណ្ដាលឱ្យដួលធ្លា.ក់ពីលើម៉ូតូ ភ្លាមនោះជនរងគ្រោះបានស្ទុះរត់ចូលផ្ទះអ្នកស្រុកដែលនៅជាប់កន្លែងកើតហេតុ ហើយក៏ដួលសន្ល.ប់នៅមាត់ទ្វាផ្ទះ ចំណែកជនបង្កបានជិះម៉ូតូគេចចេញទៅបាត់ដោយសុវត្ថិភាព។

លោកអធិការបានបញ្ជាក់ថា ជុំវិញការបា.ញ់ប្រហារនេះ សមត្ថកិច្ចនៅមិនទាន់អាចសន្និដ្ឋានបានថា ជាករណីអ្វីអោយប្រាកដនោះទេ ព្រោះមិនទាន់ទទួលបានព័ត៌មានពីជនរងគ្រោះ ចំណែកជនល្មើសពេលធ្វើសកម្មភាព មិនបានយកទ្រព្យសម្បត្តិជនរងគ្រោះទេ ដូច្នេះមិនអាចសន្និដ្ឋានថា ជាករណីប្ល.ន់ឡើយ ។ បច្ចុប្បន្ន ជនរងគ្រោះកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ រីឯសមត្ថកិច្ចកំពុងចុះស្រាវជ្រាវរកជនល្មើស។

ដកស្រង់ពី៖ កោះសន្តិភាព