Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជនជាតិ វៀតណាម ១៥នាក់ ត្រូវបានចាប់ខ្លួន នៅស្រុកស្អាង ក្រោយពិនិត្យ គ្មានលិខិតឆ្លង និងឯកសារ ស្នាក់នៅត្រឹមត្រូវ

  • បោះពុម្ព

កណ្តាល៖ ស្នងការនគរបាល ខេត្តកណ្តាល លោកឧត្តមសេនីយ៍ អ៊ាវ ចំរើន បានបញ្ជាក់ថា ជនជាតិវៀតណាម ចំនួន៧គ្រួសារ ស្មើនឹង១៥នាក់ ក្នុងនោះស្រី៥នាក់ ត្រូវកម្លាំងនគរបាល ប៉ុស្តិ៍ត្រើយស្លា ស្រុកស្អាង ចាប់ខ្លួន នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រោយពីរកឃើញថា ពួកគេគ្មាន លិខិតឆ្លងដែន និងលិខិតស្នាក់នៅ ។

លោកឧត្តមសេនីយ៍ ស្នងការ បានបន្តថា ពួកគេមកពី ខេត្តអាងយ៉ាង ប្រទេសវៀតណាម ហើយមកស្នាក់នៅ ចំណុចពាមសូរ ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ដោយគ្មានលិខិតស្នាម អ្វីទាំងអស់ ។

ពួកគេត្រូវបាន ឃាត់ខ្លួន នៅអធិការដ្ឋាន នគរបាល ស្រុកស្អាង ដើម្បីបញ្ជូនទៅកាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៅថ្ងៃទី២១ ខែកក្កដា ស្អែកនេះ ដើម្បីរៀបចំ ឯកសារ បណ្តេញចេញ ពីប្រទេសកម្ពុជា ៕