Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប៉ូលិស​ខេត្ត​ព្រះ​សីហ​នុ ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់ ករណី​បា.ញ់​ស​ម្លា​.​ប់​ចិន​ដូច​គ្នា ក្នុង​កាស៊ីណូ តុង​ហ្វា​យ​ប៉ា​លី​រិ​ន

  • បោះពុម្ព

អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកឧត្តម សេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្តកិច្ចជំនាញព្រហ្មទណ្ឌ សហការជាមួយនគរបាលក្រុងព្រះសីហនុ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានស៊ើបអង្កេត និងស្រាវជ្រាវបំបែកសំណុំរឿង ជនជាតិចិនបាញ់សម្លាប់ជនជាតិចិនដូចគ្នា បណ្តាលឲ្យបាត់បង់ជីវិត២នាក់នោះ ឈានដល់ការឃាត់ខ្លួនជនសង្ស័យ៣នាក់ និងដកហូតអាវុធចំនួន៥ដើម ។

ជនសង្ស័យដែលឃាត់ខ្លួនមាន ៖

១. ឈ្មោះ Ding PingPing ហៅ Ding QiQi ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ២ សង្កាត់២ ក្រុង.ខេត្តព្រះសីហនុ ។

២. ឈ្មោះ Xu WeiWei ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងកាំមេរ៉ាសុវត្តិភាពនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិខិតឆ្លងដែន (មិននៅជាប់ខ្លួន) ស្នាក់នៅភូមិ២ សង្កាត់២ ក្រុង.ខេត្តព្រះសីហនុ ។

៣. ឈ្មោះ Du Jian Bo ភេទប្រុស អាយុ៤២ ឆ្នាំ ជនជាតិចិន មុនរបរ អ្នកគ្រប់គ្រងសន្តិសុខនៅកាស៊ីណូ តុងហ្វាងប៉ាលីរិន លិ ខិតឆ្លងដែន (មិនជាប់ខ្លួន) ស្នាក់នៅភូមិ២ សង្កាត់២ ក្រុង.ខេត្តព្រះសីហនុ ។

ពេលឃាត់ខ្លួនជនសង្ស័យសមត្តកិច្ចបានធ្វើការដកហូតវត្ថុតាងមាន ៖

១.អាវុធខ្លីចំនួន៥ ដើម (ជារបស់ជនសង្ស័យដែលបានធ្វើសកម្ម ភាព បាញ់ទៅលើជនរងគ្រោះចំនួន៤ ដើម និង ចំនួន១ដើម ទៀត ឆែកឆេរឃើញនៅក្នុងទូរដែក បន្ទប់អគារកើតហេតុ) ។

២.រថយន្តចំនួន៣ គ្រឿង ជាមធ្យោយបាយជិះធ្វើសកម្មភាព និងរត់គេចខ្លួន ។ រួមទាំងសម្ភារនិងឯកសារមួយចំនួនទៀត ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចកាស៊ីណូ តុងហ្វាងប៉ាលីរិន ស្ថិតក្នុងភូមិ១ សង្កាត់២ ក្រុង ខេត្តព្រះសីហនុ មានករណីផ្ទុះអាវុធ មួយបានកើតឡើង បណ្តាលឲ្យបុរសជនជាតិចិន២នាក់ ស្លាប់បាត់បង់ជីវិត ដែលហេតុការនោះ ត្រូវបានសមត្តកិច្ចដាក់ការសង្ស័យថា ជាអំពើឃាតកម្ម ចិនបាញ់សម្លា.ប់ជនជាតិចិនដូចគ្នា ដោយគំនុំអ្វីមួយ ។

បន្ទាប់ពីទទួលបានពត៌មាននោះភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត បានសហការជាមួយកម្លាំងមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ ខណៈជនសង្ស័យនាំគ្នាគេចខ្លួនបាត់អស់ ។ តែទោះជាយ៉ាងណាក្តីក្រោមបទបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលខេត្ត ដែលមានជំនាញព្រហ្មច្បាស់ដូចថ្ងៃ មិនទុកពេលឲ្យជនល្មើស បានរួចផុតពីសំណាញ់នោះឡើយ ពោលគឺរយៈពេល៣ទៅ៤ថ្ងៃ តាមចាប់ខ្លួនជនសង្ស័យ៣នាក់ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបានបើកការស៊ើបអង្កេតជាបន្ត ដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យដែលរត់គេចខ្លួន ៕

ដកស្រង់ពី៖ កោះសន្តិភាព