Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លង់ទឹក​ប្រឡាយ​ស្លាប់​២​នាក់ និង​ម្នាក់ទៀត​សង្គ្រោះបាន​ទាន់

  • បោះពុម្ព

នៅវេលាម៉ោង៣រសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ មានកើតករណីក្មេងស្រី២នាក់ បណ្តាលឲ្យលង់ទឹកស្លាប់ទាំង២នាក់ នៅចំណុចប្រឡាយទឹកក្រោយអណ្ដូងថ្មី ដែលស្ថិតនៅក្នុងភូមិដំបូកកកោះ ឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

អធិការនគបាលស្រុករលាប្អៀរលោកវរៈសេនីយ៍ឯក ទឹម ចាន់ធី បានឲ្យដឹងនៅវេលាម៉ោង៥និង៤០នាទីល្ងាចថ្ងៃដដែល បានឲ្យដឹងថា នៅមុនពេលកើតហេតុក្មេងស្រីទាំងពីរនាក់បាននាំគ្នា៣នាក់ បានដើរលេងហើយក៏នាំគ្នាចុះលេងទឹកប្រឡាយក៏នាំគ្នាចុះលេងទឹក បណ្តាលឲ្យលង់ស្លាប់ចំនួន២នាក់: ១,ឈ្មោះហន គាថាភាគ ភេទស្រីអាយុ ១២ឆ្នាំ រស់នៅភូមិដំបូកកកោះ ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ស្លាប់)។ ២,ឈ្មោះ ហាន សុភ័ក្ត្រ ភេទស្រី អាយុ ១៣ឆ្នាំ រស់នៅភូមិស្វាយជ្រុំចាស់ ឃុំ ក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង (ស្លាប់)។

ដោយឡែកម្នាក់ទៀតឈ្មោះ ឡូច នីកា ភេទស្រីអាយុ ១៣ឆ្នាំ មានទីលំនៅភូមិដំបូកកកោះ ឃុំក្រាំងដីមាស ស្រុកលាប្អៀរ ខេត្តកំពង់ឆ្នាំង ត្រូវបានអ្នកស្រុកជួយសង្គ្រោះបានទាន់ពេលវេលារួចផុតពីកាតស្លាប់។ ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញជំនាញបច្ចេកទេស និងវិទ្យាសាស្ត្រសហការជាមួយគ្រូពេទ្យជំនាញ និងអាជ្ញាធរមូលដ្ឋានបញ្ជាក់ថា ការស្លាប់របស់ល្មេងរងគ្រោះទាំង២ខាងលើ ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យគ្រួសារសពនាំយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕

ដកស្រង់ពី៖ រស្មីកម្ពុជា