Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អាវុធហត្ថ​ស្រុក​ពញាឮ ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ ករណី​រក្សា​ទុក​និង​ប្រើប្រាស់​គ្រឿងញៀ.ន ចែករំលែក

  • បោះពុម្ព

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពញាឮ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតក្នុងឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល និងដោយមានការដឹកនាំចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កម្លាំងជំនាញបានចុះដល់ទីកន្លែងជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងបានចាប់យកវត្ថុតាងថ្នាំញៀន (ម៉ាទឹកកក) ចំនួន១២កញ្ចប់, ទូរសព្ទដៃ ០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកណ្តាល បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕

ដកស្រង់ពី៖ កោះសន្តិភាព