Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ជិះម៉ូតូបុកពីក្រោយរថយន្តបែននៅទន្លេបិទស្លាប់ពីរនាក់និងរបួសម្នាក់

  • បោះពុម្ព

ត្បូងឃ្មុំ៖ ម៉ូតូមួយគ្រឿងជិះគ្នា បី នាក់បើកបរក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុកពីខាងក្រោយរថយន្តបែនមួយ គ្រឿងដែលចតទុកចោលនៅលើចិញ្ចើមផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រ ១២៥-១២៦ ស្ថិតក្នុងភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បណ្តាលឱ្យយុវជនពីរនាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់កាលពីម៉ោងប្រហែល ១០យប់ថ្ងៃទី ៦ ខែមិថុនាម្សិលមិញ។

មន្រ្តីនគរបាលស្រុកត្បូងឃ្មុំបានឱ្យដឹងថាៈ យុវជន ជាជនរងគ្រោះដែលបានបើកម៉ូតូបុកគូថស្លាប់ភ្លាប់ភ្លាមៗ នៅនឹងកន្លែងមានឈ្មោះហេង តុងហៃ អាយុ ២១ ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ 1I-7876 និងម្នាក់ទៀតជិះពីក្រោយស្លាប់ដែរឈ្មោះ ឡ ហុងលី អាយុ ២០ ឆ្នាំ។

ចំណែកអ្នកជិះពីក្រោយដែលរងរបួសធ្ងន់បញ្ជូនទៅសង្រ្គោះឯមន្ទីរពេទ្យឈ្មោះ ម៉ាន អាយុ ២០ ឆ្នាំ ដោយជនរងគ្រោះទាំង បី មានទីលំនៅភូមិរកាឃ្នួចត្បូង ឃុំជីគរ ស្រុកត្បូងឃ្មុំដែរ។

ប្រភពព័ត៌មាននោះបានបន្តថា សម្រាប់ អ្នកបើកបររថយន្តម៉ាកហ៊ីយុនដាយ ប្រភេទរថយន្តប៉ែនពណ៌សពាក់ស្លាកលេខភ្នំពេញ 3D-2933 ដែលខូចចតទុកចិញ្ចើមផ្លូវ បានគេចខ្លួន។

ប្រភពដដែលបានបន្ថែមថាៈ រថយន្តបែនដែលខូចចតទុកចោលនោះ គ្មានដាក់ភ្លើងសញ្ញា បណ្តាលឱ្យម៉ូតូមួយគ្រឿងដែលជិះគ្នាបីនាក់ ពីទិសខាងកើតទៅខាងលិច ប្រើប្រាស់ល្បឿន ទៅបុកគូទរថយន្ត។ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើផ្តើមពីធ្វេសប្រហែស៕

ដកស្រង់ពី៖រស្មីកម្ពុជា