Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

អគ្គស្នងការរងនគរបាលជាតិ ៖ ត្រូវធ្វើការបង្ក្រាបដោយគ្មាន ការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធ

  • បោះពុម្ព

ភំ្នពេញ ៖ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រឆាំងគ្រឿងញៀន បានណែនាំដល់មន្ត្រីនៃមន្ទីរប្រឆាំងគ្រឿងញៀនទាំងអស់ត្រូវធ្វើការបង្ក្រាបដោយគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមទាំងឧក្រិដ្ឋជនគ្រឿងញៀនក្នុងពន្ធនាគារឱ្យបានម៉ត់ចត់។

ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំខែតុលា និងលើកទិសដៅបន្ត របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ ក៏បានលើកទឹកចិត្តដល់កងកម្លាំងដែលមានស្នាដៃ និងចៀសវាងឲ្យបាននូវការអនុវត្តដែលផ្ទុយទៅនឹងវិន័យរបស់កងកម្លាំង។

ដើម្បីឱ្យការងារប្រឆាំងគ្រឿងញៀនកាន់តែមានប្រសិទ្ធិភាព លោក ឧត្តមសេនីយ៍ឯក ព្រុំសន្ធរ បានណែនាំចំណុចមួយចំនួន ដូចជាធ្វើការបង្ក្រាបដោយគ្មានការលើកលែង ចំពោះបទល្មើសគ្រឿងញៀនគ្រប់ប្រភេទ និងគ្រប់គ្រងមុខសញ្ញាពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន រួមទាំងឧក្រិដ្ឋជនគ្រឿងញៀនក្នុងពន្ធនាគារឱ្យទាន់បានម៉ត់ចត់។ ជម្រុញឱ្យមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ លើការងារបង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើសគ្រឿងញៀន ។ លើកទឹកចិត្ត ដល់កងកម្លាំងដែលមានស្នាដៃ និងចៀសវាងឲ្យបាន នូវការអនុវត្តដែលផ្ទុយទៅនឹងវិន័យរបស់កងកម្លាំង ជាដើម ។

 

ដកស្រង់ពី៖រស្មីកម្ពុជា