Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ប្ដី ប្រពន្ធ រងរបួសធ្ងន់ធ្ងរ កូនរបួសស្រាល ដោយសាររថយន្ត បុុកកិនខ្ទេចម៉ូតូ

  • បោះពុម្ព

បន្ទាយមានជ័យ៖ ប្ដី ប្រពន្ធ រងរបួសធ្ងន់ធ្ងរ (បាក់ជើង បែកក្បាល) កូនអាយុ៣ខួប រងរបួសស្រាល ដោយសាររថយន្ត បុុកកិនខ្ទេចម៉ូតូ នៅពេលពួកគេ បើកបរ និងរួមដំណើរដោយម៉ូតូ ពីស្រុកម៉ាឡៃ មកលេងក្មួយ នៅក្រុងប៉ោយប៉ែត ។ ចំណែករថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៦និង៤០នាទី យប់ថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ខាងកើតវត្តផ្សារកណ្តាល ១០០ ម៉ែត្រ ក្នុងភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ប្រភពពីកន្លែងហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញមានរថយន្តតូច ម៉ាកតូយ៉ូតា កាមរី (ឆ្លាម) ពណ៌ខ្មៅ ធ្វើដំណើរពីទិសខាងលិចទៅខាងកើត បានវ៉ាជែង រថយន្ត ១គ្រឿងទៀត ដោយឆ្លងគំនូសពុះចែកទ្រូងផ្លូវ ទៅចំណែកផ្លូវម្ខាងទៀត ក៏ទៅបុក ១ម៉ូតូគ្រឿង ម៉ាកហុងដា វេ៉វ ពាក់ផ្លាកលេខ ភ្នំពេញ 1V.4922 ដែលបើកបរច្រាសទិសគ្នា បណ្ដាលឱ្យ ប្តីប្រពន្ធ ពីរនាក់ រងរបួសធ្ងន់ធ្ងរ (បាក់ជើង បែកក្បាល) ចំណែកកូនតូច អាយុ៣ខួប រងរបួសស្រាល។

ប្រភពបានបន្តថា ក្រោយពេលបុកម៉ូតូរួច រថយន្តបង្កខាងលើនេះ ខូចចង្កៀងមុខម្ខាង ប៉ុន្តែនៅបានព្យាយាម បើករត់គេចខ្លួនបាត់ទៅ ។ ចំណែកម៉ូតូរងគ្រោះ បានបែកម៉ាស៊ីន និងខូចខ្ទេចខ្ទីរផ្នែកខាងមុខ។ យោងតាមសាច់ញាតិរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះទាំង ៣ នាក់ បានធ្វើ ដំណើរពីស្រុកម៉ាឡៃ មកលេងក្មួយ នៅក្រុងប៉ោយប៉ែត ហើយក៏ជួបគ្រោះថ្នាក់ដូច្នេះ។

ក្រុមការងារសង្គ្រោះបឋមឯកជន ក្រុងប៉ោយប៉ែត (កិច្ចខាងមនុស្សធម៌) បានដឹកយកទៅ សង្គ្រោះព្យាបាល នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត (ដីថ្មី ) ។ ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកក្រុង យកទៅរក្សាទុក នៅអធិការដ្ឋាន នគរបាលក្រុងប៉ោយប៉ែត ហើយស្រាវជ្រាវតាមចាប់អ្នកបើកបរ និងរថយន្តបង្ក៕

ដកស្រង់ពី៖រស្មីកម្ពុជា