Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នគបាលចម្រុះនៃខេត្តពោធិសាត់ ឃាត់ខ្លួនចោរលួចគោ ពីរនាក់

  • បោះពុម្ព

ពោធិ៍សាត់ៈ កងកម្លាំងនគរបាលចម្រុះ នៃខេត្តពោធិសាត់ បានឃាត់ខ្លួន ចោរលួចគោ ពីរនាក់ នៅចំណុចថ្នល់បត់ ស្ថិតក្នុងឃុំព្រៃស្វាយ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រោយពីជនសង្ស័យ បានធ្វើសកម្មភាពលួចសត្វគោ នៅចំណុចអូរពងមាន់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោង ២និង៣០នាទី អធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តពោធិសាត់ បានឱ្យ ដឹងថា ជនរងគ្រោះដែលជាម្ចាស់គោ មានចំនួន ២នាក់ មាន ១.ឈ្មោះ ទឹម សុខា ភេទស្រី អាយុ៦៦ឆ្នាំ រស់នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មុខរបរ កសិករ បាត់គោចំនួន ៣ ក្បាល។ ២. ឈ្មោះ ខឹម សុខា ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិប្រមោយ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មុខរបរ កសិករ បាត់គោចំនួន ១ក្បាល។ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ ភ្លាមៗនោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ ប្រមោយ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍សំរោង ស្រុកភ្នំក្រវាញនិងកម្លាំង អន្តរាគមន៍ នៃអធិការដ្ឋាននគរបាល ក្រុងពោធិ៍សាត់ និងកម្លាំងអន្តរាគមន៍ អធិការដ្ឋាន នគរបាល ស្រុកបាកាន ធ្វើការដេញតាម និងចាប់បានជនសង្ស័យ បានចំនួនពីរនាក់ វត្ថុតាងរថយន្តមួយគ្រឿង គោចំនួន ៤ ក្បាល ។ លោកស្នងការរង បានឱ្យដឹងទៀតថា មធ្យោបាយដឹកជញ្ជូន រថយន្ត ហុកឡ មួយគ្រឿង មានក្បាលស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ភ.ព ដ ០៣២៧ ដែលជនសង្ស័យ បានធ្វើសកម្មភាពលួចគោ ចំនួនពីរកន្លែងផ្សេងគ្នា ។

លើកទី១ នៅចំណុចភូមិប្រមោយ ឃុំប្រមោយ លួចគោចំនួន ៤ ក្បាល គោបានហក់ចេញពីរថយន្ត ចំនួន ៣ ក្បាល នៅសល់មួយក្បាល ហើយជនសង្ស័យ បានធ្វើសកម្មភាពមួយកន្លែងទៀត នៅចំណុច អូរពងមាន់ ភូមិស្ទឹងថ្មី ឃុំប្រមោយ លួចគោបានចំនួន ៣ ក្បាល សរុប ៤ ក្បាល នៅលើរថយន្ត។ លោកឧត្តមសេនីយ៍ត្រី ម៉ូលីដា បានឱ្យដឹងថា ជនសង្ស័យទាំងពីរនាក់ មាន ១.ឈ្មោះ ឈឿន ម៉ាប់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិដងទង់ ឃុំដងទង់ថ្មី ស្រុកឈូក ខេត្តកំពត ជាម្ចាស់រថយន្ត។

២.ឈ្មោះ ស៊ន ម៉ៅ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិបែកចាន សង្កាត់ចោមចៅ រាជធានីភ្នំពេញ មុខរបរ កម្មករស៊ីឈ្នួល លក់ស្បែកជើង។ បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ បានត្រូវកម្លាំងមានសមត្ថកិច្ច ឃាត់ខ្លួននិងបានកំពុង ធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការបន្ត តាមនីតិវិធី៕

ដកស្រង់ពី៖រស្មីកម្ពុជា