Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

គយ និង​អាវុធហត្ថ​ខេត្តកោះកុង សហការ​ចាប់​រថយន្ត​ចង្កូត​ស្ដាំ ៣​គ្រឿង គ្មាន​ពន្ធ​នាំ​ចូល

  • បោះពុម្ព

ខេត្តកោះកុង ៖ កម្លាំងសាខាគយនិងរដ្ឋាករខេត្តកោះកុង កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្តកោះកុង បានធ្វើការឃាត់ចាប់រថយន្តម៉ាក NISSSAN NAVARA ចំនួន០៣គ្រឿង ជាប្រភេទរថយន្តចង្កូតស្ដាំ សង្ស័យគ្មានបង្កាន់ដៃពន្ធគយនាំចូល នៅចំណុចផ្សេងៗគ្នា ក្នុងភូមិសាស្ត្រក្រុងខេមរភូមិន្ទចំនួន ០២គ្រឿង ស្រុកមណ្ឌលសីមាចំនួន០១ គ្រឿង ។

រថយន្តចង្កូតស្ដាំ ទាំង៣គ្រឿងរួមមាន ៖

១. ម៉ាកNISSAN NAVARA ពណ៌ប្រផេះ ឆ្នាំផលិត2014 ។ ២. ម៉ាកNISSAN NAVARA ពណ៌ប្រផេះឆ្នាំផលិត2017 ។ ៣. ម៉ាកNISSAN NAVARA ពណ៌ទឹកប្រាក់ ឆ្នាំផលិត 2009 ។ បច្ចុប្បន្ន រថយន្តសង្ស័យទាំង០៣គ្រឿងខាងលើ ត្រូវបានកម្លាំងគយនាំមករក្សាទុក នៅក្នុងសាខាគយ និងរដ្ឋាករខេត្ត ដើម្បីបន្តអនុវត្តតាមនិតិវិធី ៕

ដកស្រង់ពី៖រស្មីកម្ពុជា