Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្គាល់​មុខតែ​មិន​ស្គាល់ចិត្ត ជនបរទេស​ប៉ា​គី​ស្ថាន​​ធ្វើ​សកម្មភាព​ប្ល​.​ន់​.​គ្នា​ឯង

  • បោះពុម្ព

ខេត្តកំពត ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១១និង៣០នាទី មានករណីប្លន់យកទូរស័ព្ទ និងលុយនៅក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលជនរងគ្រោះឈ្មោះ CHAUDHARY FAHAD ភេទប្រុស អាយុ២៨ឆ្នាំ សញ្ជាតិប៉ាគីស្ថាន បានបាត់បង់សម្ភារដូចជា ទូរស័ព្ទអាយហ្វូន១៤ប្រូ ពណ៌ស្វាយ និងទូរស័ព្ទ SAMSUNG Galaxy ពណ៌ខ្មៅ ព្រមទាំងលុយចំនួន១.៥០០ដុល្លារ (មួយពាន់ប្រាំរយ) ។

មុនមានការប្លន់គួរឱ្យភ្ញាក់ផ្អើលនេះ ខណៈជនរងគ្រោះបានជិះរថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AZ៩១៣២ តែម្នាក់ឯង ក្នុងគោលបំណងទៅខេត្តកែប ។

លុះមកដល់ស្ថានីយប្រេងឥន្ធនៈដេប៉ូតេលា ស្ថិតក្នុងភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត បានឈប់ចាក់ប្រេង ក៏ត្រូវក្រុមជនសង្ស័យ៣នាក់ ក្នុងនោះ មាន១នាក់ជាជនជាតិប៉ាគីស្ថាន ធ្លាប់ស្គាល់គ្នាជាមួយឈ្មោះ ABBAS AMJAD ភេទប្រុស ស្នាក់នៅកែប ។ ជននេះជិះរថយន្ត១គ្រឿងមិនស្គាល់ម៉ាក ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ២BF.៥៤៩៥ មកពីកែប បានបើករថយន្តកាក់ពីមុខ ខណៈរូបគេបម្រុងជិះចេញពីកន្លែងចាក់ប្រេង ។

ក្រុមជនសង្ស័យគំរាមសម្លាប់ រួចនាំគ្នាលូកយកសម្ភារ:ពីហោប៉ៅ មានទូរស័ព្ទ២គ្រឿង និងប្រាក់ ។ ពេលប្លន់បានហើយក្រុមជនសង្ស័យបានជិះរថយន្តគេចសំដៅទៅទីរួមខេត្តកំពត ។

ឆ្លងតាមរយ:ការស្រាវជ្រាវនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០ព្រឹក អធិការដ្ឋានស្រុកទឹកឈូ បានសហការជាមួយកម្លាំងផែនការងារអន្តោប្រវេសន៍ កម្លាំងផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពត និងសមត្ថកិច្ចខេត្តកែប បានឃាត់ខ្លួនជនសង្ស័យ២នាក់៖ ១-ឈ្មោះ ABBAS AM JAD ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិប៉ាគីស្ថាន ។២-ឈ្មោះ TALWINDER SINGH ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិឥណ្ឌា ទាំង២នាក់ស្នាក់នៅផ្ទះជួលនៅភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប និងដកហូតវត្ថុតាងរួមមាន រថយន្ត១គ្រឿងម៉ាក HAWTAI A25 ពាក់ផ្លាកលេខ ភ្នំពេញ ២BF.៥៤៩៥ ទូរស័ព្ទ២គ្រឿងរបស់ជនរងគ្រោះ ១គ្រឿងម៉ាក iphone14 ពណ៌ស្វាយ និង១គ្រឿងទៀតម៉ាក SAMSUNG Galaxy ពណ៌ខ្មៅ ជាភ័ស្តុតាង ។ ជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពតចាត់ការតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព