Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុរស​ម្នាក់​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវ​គេ​កាន់កា​បិ​.​ត​ដេញ​តាម​រហូត​ដល់​ផ្ទះ​ផ្អើល​ពលរដ្ឋ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យ២នាក់ធ្វើសកម្មភាពកាន់កាំបិ.តខ្វែវជិះម៉ូតូមួយគ្រឿងដេ.ញតាមជនរងគ្រោះ ដោយសង្ស័យថា បំរុងកា.ប់ ធ្វើឱ្យជនរងគ្រោះភ័យក៏ជិះម៉ូតូរត់មកដល់ផ្ទះ រួចស្រែកឱ្យបងប្អូនប្រជាពលរដ្ឋជួយឃាត់ខ្លួន និងប្រគល់ទៅឱ្យសមត្ថកិច្ចនាំយកទៅសួរនាំភ្លាមៗ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៣៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចភូមិទួលលាត់ ស្ថិតក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានបញ្ជាក់ពីជនរងគ្រោះ បានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ តាកែវ1J-4962 ធ្វើដំណើរចេញពីផ្ទះប្អូននៅម្តុំកាណាឌីយ៉ា។

ប្រភពដដែលបន្តថា លុះធ្វើដំណើរមកជិតដល់ផ្ទះវិញនៅភូមិកើតហេតុខាងលើ ជនរងគ្រោះក៏ឈប់ម៉ូតូ រួចនិយាយទូរស័ព្ទនៅចំណុចកែងផ្លូវបេតុង ស្រាប់តែពេលនោះលេចមុខជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរី២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JU-9497 មកពីក្រោយ ហើយក៏សួរទៅជនរងគ្រោះថា «ស្មើនឹងហើយឈប់នៅត្រង់នឹងធ្វើអី» ចំណែកជនរងគ្រោះក៏ឆ្លើយតបវិញថា «លោកឯងគ្មានសិទ្ធិអីសួរនាំទេ» បន្ទាប់មក ជនរងគ្រោះក៏ជិះម៉ូតូបន្តទៅផ្ទះ។

ប្រភពដដែលបន្តទៀតថា ភ្លាមៗនោះ ជនសង្ស័យទាំង២នាក់ក៏បានជិះម៉ូតូកាន់កាំបិ.តខ្វែវមួយដើម ដេញតាមពីក្រោយរហូតដល់កៀកផ្ទះ ធ្វើឱ្យជនរងគ្រោះភ័យក៏វាត់ជន្ទល់ម៉ូតូឈប់ចោល រួចរត់ចូលក្នុងផ្ទះហៅបងប្អូនឱ្យជួយ ដោយស្រែកថា «គេដេញកា.ប់អញហើយ» បង្កឱ្យមានការភ្ញាក់ផ្អើលឆោឡោដល់ប្រជាពលរដ្ឋនាំគ្នាមកព្រោងព្រាតដេញស្ទាក់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់មិនឱ្យទៅណានោះទេ រួចក៏រត់ទៅប្ដឹងសមត្ថកិច្ចមូលដ្ឋានឱ្យមកជួយអន្តរាគមន៍តែម្ដង។ ប្រភពដដែលបញ្ជាក់ថា បន្ទាប់មក ស្រាប់តែលេចមុខជនមួយក្រុម មកអះអាងថា «ខ្លួនជាសមត្ថកិច្ច» ជិះម៉ូតូ២គ្រឿងមកសម្រួលដោះស្រាយ ដោយប្រាប់ថា «ជាបក្សពួកផឹកស៊ី ស្គាល់គ្នា» ហើយប្រាប់ទៀតថា «ខ្លួនជាអ្នកប្រើឱ្យមករកត្រីទៅវិញ» ហើយឆ្លើយទៀតថា «ជាការយល់ច្រឡំគ្នានោះទេ»។

គួរបញ្ជាក់ទៀតថា បន្ទាប់មក ភាគីទាំងសងខាងបានជជែកប្រកែកគ្នា ដោយម្ខាងចោទប្រកាន់ថា «ដេញកា.ប់ខ្លួន» ចំណែកម្ខាងទៀតប្រកែកថា «ខ្លួនយកកាំបិ.តដើររកកា.ប់ត្រី និងឆ.ក់ត្រីទៅវិញ»។

លុះក្រោយមក ទើបសមត្ថកិច្ចមូលដ្ឋានចុះទៅដល់ ស្រាប់តែខាងបក្សពួកជនសង្ស័យដែលតាំងខ្លួនថា ជាសមត្ថកិច្ចទាំងអស់នោះបាននាំគ្នាជិះម៉ូតូរត់គេចខ្លួនទៅបាត់ស្រមោលអស់តែម្ដង ពេលនោះសមត្ថកិច្ចក៏ធ្វើការសួរនាំជនសង្ស័យទាំង២នាក់នោះ រួចជនសង្ស័យឆ្លើយថា «មិនស្គាល់អ្នកទាំងនោះទេ»។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបានឃាត់នាំខ្លួនជនសង្ស័យទាំង២នាក់ និងជនរងគ្រោះ យកទៅសួរនាំបន្តនៅប៉ុស្តិ៍ ដើម្បីចាត់ការទៅតាមនីតិវិធីនៃច្បាប់បន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព