Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បញ្ជូន​មុខសញ្ញា​ប្រើ​ដាវ​កា​.​ប់ ដើម្បី​ប្ល​.​ន់​យក​ទូរស័ព្ទ​ដៃ​២​នាក់​ទៅ​កាន់​តុលាការ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចាប់បញ្ជូនមុខសញ្ញាប្រើដាវប៉ុនប៉ងកា.ប់ប្ល.ន់ទូរស័ព្ទដៃចំនួន២នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។ ជនសង្ស័យទាំង២ខាងលើនេះ ម្នាក់មានឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មុខរបរលក់ទឹកអំពៅ មានទីលំនៅភូមិ២ ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងម្នាក់ទៀតមានឈ្មោះ កង កែវ ហៅ ប្លក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតារ័ត្ន ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

សំណុំរឿងខាងលើ គឺបានដល់ដៃស្ថាប័នអយ្យការអមសាលាដំបូង កំពុងតែបើកការស៊ើបសួរ ហើយ។ សូមបញ្ជាក់ថា កាលពីវេលាម៉ោង២យប់ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីលួ.ច ដោយប្រើអំពើហិ.ង្សាមានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលបង្កដោយជនសង្ស័យចំនួន២នាក់ ជិះម៉ូតូ១គ្រឿង ប្រដាប់ដោយដាវបានធ្វើសកម្មភាពភ្ជ.ង់គំរា.មទៅលើនារីរងគ្រោះម្នាក់យកទូរស័ព្ទ១គ្រឿង ខណៈពេលដែលនារីរងគ្រោះកំពុងតែធ្វើដំណើរតាមផ្លូវ នៅចំណុចមុខតារាងបាល់ទាត់ ផ្លូវកែងកែវចិន្តា ស្ថិតក្នុងភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

លុះរហូតមកដល់វេលាម៉ោង១៥និង៣០នាទីថ្ងៃដដែល ក្រោយពីទទួលបណ្ដឹងរួចមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ និងចាប់យកវត្ថុតាង ៖ ដាវ១, ម៉ូតូជិះធ្វើសកម្មភាព១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ស្លាកលេខ-ភ្នំពេញ-1Y-2770, ទូរស័ព្ទដៃ១គ្រឿង ដែលដកហូតពីជនសង្ស័យ ហើយត្រូវបានសមត្ថកិច្ចអាវុធហត្ថប្រគល់ជូនទៅជនរងគ្រោះវិញ។ សូមបញ្ជាក់ទៀតថា ក្រោយពីស្ដាប់ចម្លើយជនសង្ស័យទាំង២នាក់ខាងលើនេះ បានសារភាពប្រហាក់ប្រហែលគ្នាថា «ពួកគេពិតជាបានធ្វើសកម្មភាព ដោយយកដាវទៅភ្ជ.ង់ប្ល.ន់យកទូរស័ព្ទដៃមួយគ្រឿងពីជនរងគ្រោះពិតប្រាកដមែន»។

ដោយឡែកជនសង្ស័យឈ្មោះ សុះ អារ៉ាហ្វីន បានបន្ថែមថា «កន្លងមក ខ្លួនធ្លាប់ជាប់ពន្ធនាគារ១លើក គឺនៅក្នុងឆ្នាំ២០១៧ ពាក់ព័ន្ធករណីលួ.ចម៉ូតូ និងប្រើប្រាស់គ្រឿ.ងញៀ.ន ហើយបច្ចុប្បន្នក៏នៅតែប្រើប្រាស់គ្រឿ.ងញៀ.នដែរ»។ ចំណែកសង្ស័យឈ្មោះ កង កែវ ហៅ ប្លក់ ក៏បានសារភាពដែរថា «កន្លងមក ខ្លួនធ្លាប់ជាប់មណ្ឌលកែប្រែឱកាសខ្ញុំ មួយលើក ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿ.ងញៀ.ននៅឆ្នាំ២០១៥ និងប្រើប្រាស់តាំងពីឆ្នាំ២០១០ រហូតមកដល់សព្វថ្ងៃនេះ»។ បន្ទាប់ពីមានពាក្យបណ្តឹង និងជាករណីបង្ក្រាបបទល្មើសជាក់ស្តែងខាងលើនេះ កម្លាំងជំនាញអាវុធហត្ថខណ្ឌជ្រោយចង្វារ បានប្រគល់ជនសង្ស័យទាំង២នាក់ឲ្យទៅការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព