Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ស្នងការ​រាជធានី​ភ្នំពេញ បំភ្លឺ ករណី​ថា​មានការ​បង្ខាំង​បុគ្គលិក​នៅ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល NAGA Academy

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបកស្រាយបំភ្លឺ ជុំវិញការចុះផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម ដែលបានលើកឡើងថា មានការបង្ខាំងមនុស្សដោយខុសច្បាប់ (បុគ្គលិក) នៅមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីសប្ដាហ៍មុន ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានអោយដឹងថា ក្រោយពីឃើញការផ្សព្វផ្សាយព័ត៌មាន តាមបណ្តាញសង្គម និងមានការចែករំលែកគ្នាជាបន្តបន្ទាប់ ករណីអ្នកគ្រប់គ្រង់មជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy បានបិទទ្វាររបង បង្ខាំង (បុគ្គលិក) ខុសច្បាប់ កាលពីវេលាម៉ោង១៨និង០០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy ផ្ទះលេខ១៤ ផ្លូវ២៥២ ភូមិ៦ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចមក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ សហការគ្នាជាមួយកម្លាំងគណៈបញ្ជាការឯកភាពសង្កាត់ចតុមុខ ខណ្ឌដូនពេញ ចុះស្រាវជ្រាវ ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបន្តថា ក្រោយចុះធ្វើការស្រាវជ្រាវ និងសាកសួរ នឹងមានការបំភ្លឺ ពីតំណាងក្រុមហ៊ុនមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy និងបុគ្គលិកទាំងនោះ ទើបដឹងថា គឺការបិទទ្វាររបងក្រុមហ៊ុន ដើម្បីចរចារឿងកុងត្រាបន្តការងាររបស់ក្រុមហ៊ុន ដោយការចរចានោះ គឺបានអូសបន្លាយលើសម៉ោងបន្តិច។

រីឯបុគ្គលិកផ្សេងៗ ដែលបានចេញមកខាងក្រៅមុនប្រហែលជាង២០នាក់ បានធ្វើការស្រែកឡូឡា តវ៉ា ថាមានការឃុំឃាំងមនុស្សដោយខុសច្បាប់ (បុគ្គលិក) មិនឱ្យចេញក្រៅ ។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានបន្តទៀត ខាងមជ្ឈមណ្ឌលបណ្តុះបណ្តាល NAGA Academy បានធ្វើការចរចា ត្រូវរ៉ូវគ្នា ហើយអ្នកដែលផ្អាកការងារ ឬចង់សម្រាកពីការងារក្រុមហ៊ុន ក្រុមហ៊ុនប្រគល់ថវិកាជូនតាមកិច្ចសន្យា និងគោលការណ៍របស់ក្រុមហ៊ុន ចំណែកអ្នកចង់បន្តការងារ ក្រុមហ៊ុនក៏បានបន្ត ឲ្យធ្វើកិច្ចសន្យាអនុញ្ញាតពួកគាត់បន្តការងារនៅក្នុងហ៊ុន។ បន្ទាប់មក ក៏បើកទ្វាររបងក្រុមហ៊ុនអោយបុគ្គលិកចេញក្រៅវិញ នៅម៉ោង១៩និង១៥នាទីថ្ងៃខែឆ្នាំដដែល ។ ករណីនេះ ខាងតំណាងក្រុមហ៊ុនបញ្ជាក់ថា គឺជាការចរចារឿងកុងត្រាបន្តការងារ ហើយក៏បានដោះស្រាយបញ្ចប់រួចរាល់ដែរ ដោយមិនមានការបង្ខាំងមនុស្សដោយខុសច្បាប់ នោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព