Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បុណ្យអុំទូក ៣ថ្ងៃ នៅទូទាំងប្រទេស គ្រោះថ្នាក់​ចរាចរណ៍ សម្លា.ប់មនុស្ស ២២នាក់ របួស ៦៩នាក់

  • បោះពុម្ព

ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នៅទូទាំងប្រទេស គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ៣៧លើក បណ្តាលឱ្យស្លា.ប់ ២២នាក់ និងរបួស ៦៩នាក់។ នេះបើតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍បង្ហាញថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន ០៨លើក បណ្តាលឲ្យមនុស្សស្លា.ប់ ០៥នាក់ និងរបួសធ្ងន់ស្រាល ០៩នាក់។

ចំណែកនៅថ្ងៃទី២៧ វិច្ឆិកា ត្រូវនឹងថ្ងៃបុណ្យអុំទូក ថ្ងៃទី២ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស បានកើតឡើងចំនួន ១១លើក បណ្តាលឲ្យមនុស្សស្លា.ប់ ៣នាក់ និងរបួសធ្ងន់ស្រាល ១៨នាក់។ រីឯនៅថ្ងៃទី២៨ ខែវិច្ឆិកា ត្រូវនឹងបុណ្យអុំទូកថ្ងៃទី៣ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ១៨លើក បណ្តាលឲ្យមនុស្សស្លា.ប់ ១៤នាក់ និងរបួសធ្ងន់ស្រាល ៤២នាក់។

របាយការណ៍ដដែល បញ្ជាក់ថា មូលហេតុ ដែលបង្កអោយមានគ្រោះថ្នាក់ បណ្តាលឱ្យស្លា.ប់ និងរបួសសរុប ៩១នាក់ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះ កើតឡើងដោយសារតែល្មើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិ ប្រជែងគ្រោះថ្នាក់ កត្តាយានយន្ត ស្រវឹង មិនប្រកាន់ស្តាំ បត់គ្រោះថ្នាក់ និងងងុយ ជាដើម៕

ដកស្រង់ពី៖កោះសន្តិភាព