Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទើបទិញ​បានរថយន្តបែនថ្មីៗ បើកបុកដើម​ប្រេងខ្យល់ រួចធ្លាក់ចូលប្រឡាយ លិចទឹកបាត់ តែម្ចាស់រងរបួសធ្ងន់

  • បោះពុម្ព

ភ្នំពេញ៖ បុរសម្នាក់ទើបនិងទិញបានរថយន្តបែនដឹកដី១គ្រឿងថ្មីៗ ហើយបានបើកទៅកាន់យានដ្ឋានដើម្បីធ្វើការជួសជុល និងរៀបចំដើម្បីរកសុីដឹកដី ប៉ុន្តែបើកលឿនពេក ខណៈទៅដល់យានដ្ឋានទៅហើយ ស្រាប់តែជាន់ហ្វ្រាំងមិនសុីឈប់មិនកើត ហើយវាក់ជាមួយតូបជាងជួសជុលម៉ូតូនៅជិតនោះផង។ បុរសនោះ ក៏បានបួងចង្កូតគេចចេញ ហើយបានជ្រុលទៅបុកដើមប្រេងខ្យល់ ១ដើម បន្ទាប់មក ផ្លាតជ្រុលធ្លាក់ចូលក្នុងប្រឡាយ លិចបាត់ ទៅក្នុងទឹកស្អុយតែម្ដង។ ចំណែកបុរស ដែលជាអ្នកបើកបររថយន្តនេះ បានលោតចេញរួច ប៉ុន្តែបានរងរបួសជើងធ្ងន់ធ្ងរ។

ឧប្បត្តិហេតុនោះ បានកើតឡើង កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះនៅចំណុចមុខយានដ្ឋានជួសជុលរថយន្ត «ហាក់ម៉ី ហៅជាងអូន» ស្ថិតនៅតាមផ្លូវខ្នងប្រឡាយតាហោ ក្នុងភូមិតាជេត សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។ អ្នកដឹងហេតុការណ៍ បាននិយាយថា បុរសខាងលើ ទើបទិញបានរថយន្តបែនដឹកដី ១គ្រឿង ម៉ាកនីសាន់ ចង្កូតស្ដាំ ហើយនៅមុនពេលកើតហេតុ គាត់បានបើករថយន្តមួយគ្រឿងនោះ ទៅកាន់យានដ្ឋានជួសជុលរថយន្ត «ហាក់ម៉ី ហៅជាងអូន» ដើម្បីធ្វើការជួសជុល និងរៀបចំឲ្យស្អាតដំណើរការល្អ ដើម្បីរកសុីដឹកដី។

ខណៈនោះ គាត់បើកបរក្នុងល្បឿនលឿន គួរសម ធ្វើដំណើរតាមផ្លូវខ្នងប្រឡាយតាហោ ក្នុងទិសដៅពីជើងទៅត្បូង លុះពេលទៅដល់យានដ្ឋានហើយ ស្រាប់តែជាន់ហ្វ្រាំងមិនសុី ឈប់អត់កើត ហើយវាក់ជាមួយតូបលក់ដូរ និងជាងជួសជុលម៉ូតូជិតនោះផង ជាហេតុធ្វើឲ្យគាត់ភ័យស្លន់ស្លោរ បាត់បង់ម្ចាស់ការ ក្នុងការបើកបរ។ ប្រភពដដែល បានប្រាប់ឲ្យដឹងបន្តទៀតថា បន្ទាប់មក បុរសខាងលើ បានកាប់ចង្កូតគេចពីរោងលក់ដូរ និងជួសជុលម៉ូតូ ទៅខាងឆ្វេងដៃរួច ក៏បានជ្រុលទៅបុកដើមប្រេងខ្យល់ ១ដើម ហើយទើបផ្លាត ធ្លាក់ចូលទៅក្នុងប្រឡាយទឹកស្អុយ លិចបាត់ទៅក្នុងទឹកស្អុយ ដែលមានជម្រៅប្រមាណពី ៥ ទៅ ៦ម៉ែត្រ។

ចំណែកបុរសអ្នកបើកបរ និងជាម្ចាស់រថយន្តរូបនោះ បានលោតចេញទាន់ ប៉ុន្តែបានរងរបួសជើងធ្ងន់ធ្ងរ បន្ទាប់មក ត្រូវបានអ្នកភូមិ ជួយដឹកបញ្ជូនទៅកាន់មណ្ឌលសុខភាព បឹងធំ និងបញ្ជូនបន្តទៅមន្ទីរពេទ្យ ដើម្បីសង្រ្គោះភ្លាមៗ រីឯក្រុមគ្រួសារគាត់ បានស្វែងរកជួលរថយន្តស្ទូច ដើម្បីទៅស្ទូចយករថយន្តនោះ ចេញពីក្នុងទឹក យកទៅជួសជុលឡើងវិញ៕

ដកស្រង់ពី៖កោះសន្តិភាព