Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

បង្ក្រាប​ទីតាំង​វេច​ខ្ចប់​ផ្លែ​ស្លា ក្លែងបន្លំ​ម៉ាក សមត្ថកិច្ច​ឃាត់ខ្លួន​ចិន​០២​នាក់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច រួមនឹងអាជ្ញាធរមូលដ្ឋានខណ្ឌកំបូល ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោកស្រី ផាត់ សុគន្ធា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងមួយកន្លែងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅបុរីខេភី ម៉នដានី ផ្ទះលេខ១២ ផ្លូវលេខ៣ ភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ពាក់ព័ន្ធករណីវេចខ្ចប់ ផលិតផល (ផ្លែស្លាចិនកញ្ចប់) ក្លែងក្លាយ ។

ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរ ត្រួតពិនិត្យជាក់ស្តែង បានរកឃើញនូវឧបករណ៍សម្ភារបម្រើឲ្យការងារវេចខ្ចប់ និងផលិត ចំនួន ៨៩,៥ គីឡូក្រាម, ម៉ាស៊ីនវេចខ្ចប់ ចំនួន០២គ្រឿង និងកុំព្យូទ័រយួរដៃ ចំនួន០១គ្រឿង ។

បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកស្រីព្រះរាជអាជ្ញារង បានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតសម្ភារទាំងអស់ ដោយយកទៅរក្សាទុកនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ជាបណ្តោះអាសន្ន ដើម្បីត្រួតពិនិត្យស្រាវជ្រាវបន្ត រង់ចាំការសម្រេចពីស្ថាប័នមានសមត្ថកិច្ច ហើយបាននាំខ្លួនម្ចាស់ទីតាំងជាជនជាតិចិន ០២រូប មកសាកសួរបំភ្លឺ ដើម្បីបន្តនីតិវិធី និងបញ្ជូនទៅតុលាការ ដើម្បីវិនិច្ឆ័យទោសតាមផ្លូវច្បាប់ ។

សូមជម្រាបថា ក្រុមហ៊ុន XIANG YI BINLANG TRADING ត្រូវបានក្រសួងពាណិជ្ជកម្ម ទទួលស្គាល់ជាផ្លូវការ ក្នុងទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខផលិតផល ដែលមានម៉ាក KOUWEIWANG នៅកម្ពុជា តាមរយៈលិខិតចុះបញ្ជីលេខ M/1475943/20 ។

ក្រៅពីក្រុមហ៊ុនេះ មិនមានក្រុមហ៊ុនណាផ្សេងទៀត មានសិទ្ធិនាំចូល និងចែកចាយផលិតផល ដែលមានស្លាកសញ្ញ (Logo) KOUWEIWANG បាននោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព