Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

នារី​ម្នាក់​ស្រែក​ឆោឡោ​រត់​ឱ្យ​គេ​ជួយ ក្រោយ​ឃើញ​បុរស​ម្នាក់​គាស់​ទ្វារ​ចូល​បន្ទប់​រុះរើ​អីវ៉ាន់ថ

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសាកសួរ បន្ទាប់ពីធ្វើសកម្មភាពលួ.ចគាស់ទ្វារបន្ទប់ជួលគេ តែត្រូវនារីម្នាក់ជាម្ចាស់បន្ទប់មកឃើញទាន់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០យប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចបន្ទប់ជួលលេខ១០ ផ្លូវ១០៩២ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីនារីជាម្ចាស់បន្ទប់ជួល បានរៀបរាប់ប្រាប់ឲ្យដឹងថា «នាងបានមកស្នាក់នៅបន្ទប់ជួលកើតហេតុតែម្នាក់ឯងនោះទេ។ នៅមុនពេលកើតហេតុ នាងស្នាក់នៅបន្ទប់ជួលជាធម្មតា លុះបន្តិចក្រោយមក នាងក៏ដើរចេញពីបន្ទប់ ក្នុងបំណងទៅអង្គុយលេងនៅផ្ទះបងស្រីដែលនៅឯខាងមុខផ្លូវចូល»។

នារីជាម្ចាស់បន្ទប់ជួលបន្តថា «នៅពេលនាងដើរចេញមកបានបន្តិច ក៏ស្រាប់តែឃើញជនសង្ស័យម្នាក់កំពុងតែឈរនៅមាត់ផ្លូវចូលនោះ ពេលនោះនាងក៏មានអារម្មណ៍ថា ដូចជាមិនសូវស្រួល ព្រោះបន្ទប់ក៏មិនបានចាក់សោផង។ បន្ទាប់មកនាងក៏ដើរចូលទៅក្នុងបន្ទប់របស់នាងវិញ និងបានងូតទឹករួចរាល់ ហើយនាងក៏ដើរចេញមកវិញម្តងទៀត ដោយបានចាក់សោបន្ទប់ផងដែរ»។ នារីជាម្ចាស់បន្ទប់បន្តទៀតថា «បន្ទាប់ពីអង្គុយលេងនៅផ្ទះបងស្រីបានមួយស្ទុះ នាងក៏ដើរត្រឡប់ទៅវិញ ក្នុងបំណងចូលទៅសំរាកក្នុងបន្ទប់។ លុះពេលទៅដល់ខាងមុខបន្ទប់ ស្រាប់តែឃើញទ្វារបន្ទប់របើក ហើយឃើញមានស្បែកជើងជនសង្ស័យនៅខាងក្រៅទៀត និងឃើញជនសង្ស័យកំពុងតែធ្វើសកម្មភាពរុះរើសម្ភារៈនៅខាងក្នុងបន្ទប់របស់នាង។

ពេលនោះ នាងក៏ស្រែកឆោឡោ និងរត់ចេញទៅខាងក្រៅឱ្យគេជួយធ្វើការឃាត់ខ្លួនជនសង្ស័យ និងរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានតែម្ដង»។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយបដិសេធថា «ខ្លួនមិនបានធ្វើសកម្មភាពដូចដែលជនរងគ្រោះចោ.ទប្រកាន់នោះទេ។ ដោយនៅមុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូមកជាមួយពូរបស់ខ្លួនចេញពីកន្លែងធ្វើការនៅទឹកថ្លា ក្នុងបំណងទៅផឹកស៊ីនៅបន្ទប់ជួលបងប្រុសរបស់ខ្លួន ម្តុំកន្លែងកើតហេតុ ប៉ុន្តែខ្លួនមិនស្គាល់បន្ទប់នោះទេ គឺពូជាអ្នកនាំមក»។

ជនសង្ស័យសារភាពបន្តថា «លុះពេលជិះមកដល់ចំណុចកើតហេតុ ពូរបស់ខ្លួនក៏បានឲ្យចាំនៅទីនោះសិន គាត់ជិះទៅទិញសាច់ក្លែមម៉ាភ្លែតសិន។ ប៉ុន្តែខណៈពេលកំពុងតែរង់ចាំនោះ ស្រាប់តែមានភ្លៀងធ្លាក់ ខ្លួនក៏បានដើរចូលទៅរកកន្លែងជ្រកភ្លៀង តែដោយខ្លាចទទឹកទូរស័ព្ទ ខ្លួនក៏បានទៅសុំថង់ពីម្ចាស់បន្ទប់ជួលម្នាក់ដែលនៅក្បែរបន្ទប់ជួលជនរងគ្រោះ តែបែរជាត្រូវជនសង្ស័យចោ.ទខ្លួនថា ជាចោ.រគា.ស់ទ្វារបន្ទប់តែម្ដង»។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះធ្វើការអន្តរាគមន៍ និងបាននាំជនសង្ស័យ រួមទាំងវត្ថុតាងទៅកាន់ប៉ុស្តិ៍នរគបាលរដ្ឋបាលភ្នំពេញថ្មី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព