Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

រុម​ចោរ​កំពុង​ដេញ​គោ​ឡើង​ឡាន តែ​​ត្រូវ​ម្ចាស់​តាម​ទាន់​ចាប់​​បាន​​​ម្នាក់​រុម​ចោរ​កំពុង​ដេញ​គោ​ឡើង​ឡាន តែ​​ត្រូវ​ម្ចាស់​តាម​ទាន់​ចាប់​​បាន​​​ម្នាក់​

  • បោះពុម្ព

ខេត្តបាត់ដំបង ៖ បក្សពួកក្រុមចោរលួចគោម្នាក់ ក្នុងចំណោមបីនាក់ ត្រូវម្ចាស់គោនិងអ្នកភូមិដេញចាប់បានភ្លាមៗ ពេលកំពុងនាំគ្នាធ្វើសកម្មភាពដេញគោរបស់អ្នកភូមិចំនួន០៦ក្បាលឱ្យឡើងរថយន្ត កាលពីរសៀលថ្ងៃទី០៤ ធ្នូ នៅចំណុចភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ហើយអ្នកភូមិបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យជួយអន្តរាគមន៏ភ្លាមៗដែរ ដើម្បីប្រគល់ជនដៃដល់ឲ្យចាត់ការតាមច្បាប់ ។

យោងតាមរបាយការណ៍បឋមរបស់លោកមេភូមិដង្តត់បានឲ្យដឹងថា ក្រុមចោរចំនួន០៣នាក់ ជិះរថយន្តមួយគ្រឿងប្រភេទទេសចរណ៍ទួរីស ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 2A-7546 បានបើកចូលទៅក្នុងចំការមៀនមួយកន្លែង ចម្ងាយពីផ្លូវកៅស៊ូប្រហែល៥០ម៉េត្រ ។

ពេលនោះ ក្រុមចោរបាននាំគ្នាដេញគៀងគោអ្នកភូមិចំនួន០៦ក្បាល ឡើងរថយន្តរបស់ខ្លួន តែចៃដន្យត្រូវម្ចាស់គោតាមទាន់ សួរនាំក៏ផ្អើលរត់ចូលព្រៃបាត់ពីរនាក់ រីឯតៃកុងឡានត្រូវបានម្ចាស់គោនិងអ្នកភូមិក្របួចកជាប់ ខណៈព្យាយាមបើកឡានរត់គេចដែរ។ នៅក្នុងរបាយការណ៍ លោកមេភូមិមិនបានបង្ហាញអត្តសញ្ញាណម្ចាស់គោទេ ហើយក៏មិនបានប្រាប់ពីអត្តសញ្ញាចោរម្នាក់ដែលត្រូវចាប់ខ្លួនបានភ្លាមៗដែរ តែលោកមេភូមិបាននិយាយពីសកម្មភាពក្រុមចោរលួចគោ និងអំពាវនាវឲ្យអ្នកភូមិត្រូវមានការប្រុងប្រយ័ត្នចំពោះសត្វគោដែលលេងឲ្យស៊ីស្មៅ ឬចងឆ្ងាយពីផ្ទះ។

លោកមេភូមិបានស្រង់សម្ដីម្ចាស់គោថា ពេលគាត់កំពុងដើររកគោ ស្រាប់តែប្រទះឃើញជនម្នាក់បក្សពួកចោរ ដែលអង្គុយយាមច្រកចូលកន្លែងលួចគោ។ ពេលម្ចាស់គោសួររកគោ ស្រាប់តែជននោះឆ្លើយបង្វែងដានថា «គោដើរទៅខាងលិចហើយ» តែតាមការពិត ពួកវាកំពុងដឹកគោឡើងឡាន ។

បើតាមម្ចាស់គោបាននិយាយថា ពេលគាត់ជិះម៉ូតូទៅដល់ គាត់មិនបានឃើញគោទេ តែពេលនោះស្រាប់តែហ្វូងគោឮ និងហាក់ស្គាល់សំឡេងម៉ូតូគាត់ ពួកវាក៏អើតករកមើល ហើយក៏រត់ចេញពីព្រៃសំដៅមកគាត់ ខណៈត្រៀមឡើងឡានចោរទៅហើយ ។ ពេលនោះ ម្ចាស់គោពីរនាក់ប្ដីប្រពន្ធបានស្រែកឆោឡោឲ្យអ្នកភូមិក្បែរនោះជួយចាប់ចោរ។ ម្ចាស់គោបាននិយាយប្រាប់មេភូមិថា ពេលនោះ ម្ចាស់គោបានស្រែកហៅអ្នកភូមិផង អ្នកដំណើរផងឲ្យជួយចាប់ចោរលួចគោ និងទូរស័ព្ទសុំជំនួយពីសមត្ថកិច្ចផង ។

ស្ថិតក្នុងស្ថានភាពបែបនេះ ចោរម្នាក់ដែលយាមផ្លូវ និងម្នាក់ទៀតលោតចុះពីក្នុងឡាន រត់ចូលព្រៃបាត់ឈឹង រីឯម្នាក់ទៀតជាបើកបរឡាន បានព្យាយាមបើករត់គេច ។ ប៉ុន្តែពេលបើកឡើងផ្លូវកៅស៊ូក៏ជ្រុលហូសទៅធ្លាក់ប្រឡាយ ទើបត្រូវម្ចាស់គោនិងអ្នកក្របួចកជាប់ និងបានប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ដៅ ទាំងមនុស្ស ទាំងរថយន្ត ដើម្បីចាត់វិធានការតែម្ដង ។

បើតាមសមត្ថកិច្ច បានប្រាប់ថា បើតាមការស្រាវជ្រាវ ក្រុមចោរលួចគោខាងលើនេះ និង ភិនភាគនៃរថយន្ត ធ្លាប់ត្រូវបានកម្លាំងជំនាញកំណត់ជាមុខសញ្ញា និងតាមដានសកម្មភាពក្រុមនេះរហូតមក ។ ក្រុមនេះ ធ្លាប់ធ្វើសកម្មភាពលួចគោច្រើនលើកហើយ តែលើកនេះត្រូវអស់លក្ខណ៍ដោយសារម្ចាស់គោតាមទាន់ពេលកំពុងធ្វើសកម្មភាពដេញគោឡើងឡានទាំងថ្ងៃ ។ យ៉ាងណាក្ដី ពេលនេះមន្ត្រីជំនាញ អធិការស្រុករតនមណ្ឌលកំពុងសួរនាំ ចាត់ការតាមនីតិវីធីហើយ ៕

ដកស្រង់ពី៖កោះសន្តិភាព