Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

តន្ត្រីករម្នាក់​ ​រួមទាំង​បក្ខពួក​​ ត្រូវឃាត់ខ្លួន និងដក​ហូត​គ្រា.ប់​កាំ​ភ្លើ.ងខ្លី​ជិត១០​គ្រាប់

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ អ្នកសិល្បៈផ្នែកតន្ត្រីម្នាក់រួមទាំងបក្ខពួកម្នាក់ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកឃាត់ខ្លួន កាលពីវេលាម៉ោងប្រមាណ៨និង២០នាទីយប់នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ ពីបទកាន់កាប់ ឬដឹកជញ្ជូនអាវុ.ធ, គ្រាប់រំសេវដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.ន ដោយដកហូតបានគ្រាប់កាំភ្លើងខ្លីម៉ាករ៉ូឡូ០៦គ្រាប់។

ជនសង្ស័យដែលត្រូវឃាត់ខ្លួនរួមមាន ១-ឈ្មោះ ឈិន ចន្ទ្រា ហៅ ភា ភេទប្រុស អាយុ៣១ឆ្នាំ ជាតន្ត្រីករ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៧២ កែង៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និង២-ឈ្មោះ រ៉ា ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមនគរបាលខណ្ឌទួលគោក បានអោយដឹងថា នៅវេលាយប់ថ្ងៃកើតហេតុគណ:បញ្ជាការឯកភាពខណ្ឌទួលគោក បានដឹកនាំចុះអនុវត្តឆែកឆេរអាវុធជាតិផ្ទុះ នៅចំណុចផ្លូវលេខ៥៩៨ ក្រុមទី៦៦ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា ធុនC125 ស៊េរីឆ្នាំ2022 ពណ៌ខ្មៅ ភ្នំពេញ 1JH-8845។

ភ្លាមៗនោះ សមត្ថកិច្ចបានធ្វើការឆែកត្រួតពិនិត្យរកឃើញវត្ថុតាងរួមមាន៖ គ្រាប់កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន៦គ្រាប់នៅជាប់ខ្លួន រួចកម្លាំងចម្រុះក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២ខាងលើ យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរតែម្ដង ។ នៅពេលឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើ សមត្ថកិច្ចដកហូតវត្ថុតាងចាប់យករួមមាន ៖ ១-គ្រាប់កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន៦គ្រាប់ (ចាប់យកពីឈ្មោះ ឈិន ចន្ទ្រា ហៅ ភា), ២-ម៉ូតូ០១គ្រឿងម៉ាក ហុងដា ធុនC125 ស៊េរីឆ្នាំ2022 ពណ៌ខ្មៅ ភ្នំពេញ 1JH-8845 (ចាប់យកពីឈ្មោះ រ៉ា ឧត្ត ) ។

តាមនគរបាលបានអោយដឹងទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានយកទឹកនោមជនសង្ស័យរូបនេះយកទៅធ្វើតេស្តស្វែងរកសារធាតុញៀ.នក្នុងទឹកនោមជាលទ្ធផលមានភាព វិជ្ជមាន (មានសារធាតុញៀ.នទាំង០២នាក់) ។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងចាត់ការបន្តតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព