Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ទាញ​កាំបិ.ត​កា.ប់​បងថ្លៃ​ និង​បងស្រី​បង្កើត ​រួចព្យាយាម​រត់គេចខ្លួន​ តែគេចមិនផុត​

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ៖ បុរសជាប្អូនថ្លៃម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋតាមឃាត់ខ្លួនបាន បន្ទាប់ពីប្អូនថ្លៃរូបនោះបានប្រើហិ.ង្សាដោយចេតនាប្រើកាំបិតផ្គាក់កាប់ទៅលើបងថ្លៃ និងបងស្រីបង្កើត បណ្តាលឱ្យរងរបួសដេរជាច្រើនថ្នេរ ព្រោះតែគំនុំគុំគួន។ ករណីខាងលើបានកើតឡើងកាលពីវេលាម៉ោង៨និង៣០យប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រោមផ្ទះរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិចំបក់រុនត្បូង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។

នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា ជនសង្ស័យឈ្មោះជា ណុប ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ត្រូវជាប្អូនថ្លៃ ។

ចំណែកជនរងគ្រោះទាំង២នាក់ខាងលើ ក្នុងនោះម្នាក់ឈ្មោះឈួន នុ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ (ត្រូវជាបងថ្លៃ)ចំនួន០១កាំបិត បណ្តាលឲ្យរងរបួសត្រូវចំក្បាលផ្នែកខាងស្តាំរងរបួសធ្ងន់ដេរចំនួន៧ថ្នេរ និងឈ្មោះជា ឡាត់ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិឃុំកេីតហេតុ ត្រូវជាបងបង្កើតរបស់ជនសង្ស័យត្រូវរបួសចំកែងដៃខាងឆ្វេង ដេរចំនួន១០ថ្នេរ ។ នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យបានធ្វើសកម្មភាពប្រើកាំបិ.តផ្គាក់ដងឈើ ប្រវែងជាង៦សង់ទីម៉ែត្រ កាប់ទៅលើជនរងគ្រោះជាបងថ្លៃចំនួន១កាំបិត បណ្តាលឲ្យរងរបួសត្រូវចំក្បាលផ្នែកខាងស្តាំរងរបួសធ្ងន់ដេរចំនួន៧ថ្នេរ ខណៈពេលកំពុងតែធ្វើសកម្មភាពនោះ ស្ត្រីជាបងបង្កើតរបស់ជនសង្ស័យ បានរត់មកឃាត់ ក៏ត្រូវបានជនសង្ស័យកាប់ចំនួន០១កាំបិត ត្រូវចំកែងដៃខាងឆ្វេង ដេរចំនួន១០ថ្នេរ ពេលធ្វើសកម្មភាពរួច ជនសង្ស័យគេចខ្លួនបាត់ ។

នគរបាលស្រុកបសេដ្ឋបានបន្តទៀត បន្ទាប់ពីកើតហេតុ ជនរងគ្រោះឈ្មោះឈួន នុ និងឈ្មោះជា ឡាត់ ត្រូវបានបងប្អូនសាច់ញាតិបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកគង់ពិសី។ នគរបាលស្រុកបសេដ្ឋបានបញ្ជាក់ទៀតថា លុះព្រឹកឡើងចូលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិម្រាល ចុះទៅដល់កន្លែងកើតហេតុ ស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យខាងលើបាន រួមនិងវត្ថុតាងកាំបិតផ្គាក់(កង៉ុកចំនួន០១ដើម) យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ បើតាមចម្លើយរបស់ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពទៅលើជនរងគ្រោះទាំង២នាក់ប្រាកដមែន ដោយសារតែមូលហេតុធ្លាប់ទាស់ពាក្យសម្ដី ជាមួយជនរងគ្រោះកន្លងមក ទើបនៅថ្ងៃកើតហេតុ ខ្លួនខឹងជនរងគ្រោះដែលត្រូវជាបងថ្លៃ រួចក៏ប្រើហិ.ង្សាកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសតែម្ដង ។

កន្លងមកជនសង្ស័យរូបនេះ ធ្លាប់ធ្វើសកម្មភាពដេញកាប់ជនរងគ្រោះជាបងថ្លៃ ម្ដងរួចមកហើយ ប៉ុន្តែពេលនោះជនរងគ្រោះគេចខ្លួនទាន់ ទើបមិនបណ្ដាលឲ្យរងរបួស។ បច្ចប្បន្ន ជនសង្ស័យជាប្អូនថ្លៃត្រូវបានឃាត់ខ្លួនរួមជាមួយវត្ថុតាង កសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព