Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

កម្ពុជា​បណ្ដេញ​វៀតណាម ​២៥៧​នាក់ ទៅ​ប្រទេស​កំណើត​វិញ ក្រោយ​បង្ក្រាប​បទល្មើស​ឆបោក​តាម​អន​ឡាញ ចែករំលែក

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បន្ទាប់ពីរកឃើញពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធអនឡាញរួចមក ជនជាតិវៀតណាម ចំនួន ២៥៧នាក់ ក្នុងនោះស្រី៥៦នាក់ ត្រូវបានអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ អនុវត្តនីតិវិធី បណ្ដេញចេញពីប្រទេសកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាមវិញ តាមច្រកទ្វារព្រំដែនគោក ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ថា បើតាមលទ្ធផលបង្ក្រាបរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រោមគោលការណ៍ណែនាំរបស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការបណ្ដេញចេញនេះ ធ្វើឡើងបន្ទាប់ពីជាតិវៀតណាមទាំងនោះ ត្រូវសមត្ថកិច្ចកម្ពុជា បើកប្រតិបត្តិការឃាត់ខ្លួននៅក្រុងអរិយក្សត្រ ខេត្តកណ្ដាល កាលពីថ្ងៃទី១ ខែធ្នូ ដោយសមត្ថកិច្ចបានរកឃើញថា ពួកគេជាប់ពាក់ព័ន្ធបទល្មើសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងប្រព្រឹត្តបទល្មើសអន្តោប្រវេសន៍ ដូចជាធ្វើការងារខុសច្បាប់ ដោយគ្មានប័ណ្ណការងារ ប្រើប្រាស់ទិដ្ឋាការខុសគោលបំណង (ប្រើទិដ្ឋាការទេសចរណ៍ មកធ្វើការងារ) និងឆ្លងដែនខុសច្បាប់ ។

អ្នកនាំពាក្យរងរូបនេះ បញ្ជាក់ថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអនុវត្តនីតិវិធី បណ្ដេញជនជាតិវៀតណាមទាំងនោះ ស្របតាមច្បាប់ ស្ដីពីអន្តោប្រវេសន៍កម្ពុជា និងប្រកាសរបស់ក្រសួងមហាផ្ទៃ និងគោរពតាមគោលការណ៍ទូទៅ នៃសិទ្ធិមនុស្សជាសកល ដោយមានការសម្របសម្រួលជាមួយប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបាវិត ប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ព្រមទាំងមានការចូលរួមពីតំណាងស្ថានទូតវៀតណាម ប្រចាំនៅកម្ពុជា ផងដែរ ។ អ្នកនាំពាក្យបានលើកឡើងថា កន្លងមក កម្ពុជាបានក្លាយជាប្រទេសរងគ្រោះ ព្រោះតែជនបរទេសមួយចំនួន បានប្រើគ្រប់ឧបាយកលទុច្ចរិត យកជាទីតាំងប្រព្រឹត្តបទល្មើស។

តែទោះយ៉ាងណា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អង្គភាពពាក់ព័ន្ធ ជាពិសេសអគ្គស្នងការដ្ឋាន នគរបាលជាតិ និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការស្រាវជ្រាវបង្ក្រាបបទល្មើ សឆ្លងដែនគ្រប់ប្រភេទ ព្រមទាំងបទល្មើសអន្តោប្រវេសន៍ និងឧក្រិដ្ឋកម្មឆ្លងដែននានា ឱ្យមានប្រសិទ្ធភាព ដោយមិនយោគយល់ មិនរើសអើង និងមិនបន្ធូបន្ថយ ៕

ដកស្រង់ពី៖កោះសន្តិភាព