Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

សន្តិសុខ​ដេញ​តាម​ចាប់ខ្លួន​បុរស​២​នាក់ ក្រោយ​លួ​.​ច​កាច់​កញ្ចក់​ឡាន​ផ្អើល​មុខ​ហាង

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ជនសង្ស័យចំនួន២នាក់ត្រូវបានប្រជាពលរដ្ឋចាប់ រួចប្រគល់ឲ្យទៅសមត្ថកិច្ច បន្ទាប់ពីធ្វើសកម្មភាពលួ.ចកាច់កញ្ចក់រថយន្តមួយគ្រឿងម៉ាក FORD RANGER ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវបានសម្រេច បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ នៅត្រង់ចំណុចខាងមុខភោជនីយដ្ឋាន «Deja Vu» តាមបណ្ដោយផ្លូវ៥៦២ កែងនឹងផ្លូវ២៨៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនសង្ស័យចំនួន២នាក់ជិះមួយគ្រឿងម៉ាកស្កុបភី ពណ៌ខ្មៅ ទៅឈប់ជិតរថយន្តមួយគ្រឿងម៉ាក FORD RANGER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BX-8786 ដែលឈប់ចតនៅលើចិញ្ចើមផ្លូវខាងមុខហាងកើតហេតុ ដោយម្ចាស់រថយន្តបានចូលទៅហូបអីនៅខាងក្នុងហាង។ ប្រភពដដែលបន្តថា បន្ទាប់មក ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក២នាក់ បានចុះពីលើម៉ូតូ ហើយក៏ដើរទៅធ្វើសកម្មភាពកាច់កញ្ចក់រថយន្តបានសម្រេច។ ពេលនោះ ក៏ត្រូវបានសន្តិសុខដែលយាមនៅទីនោះ ឃើញទាន់ក៏ស្រែកឆោឡោ បណ្តាលឲ្យជនសង្ស័យភ័យស្លន់ស្លោក៏នាំគ្នាជិះម៉ូតូរត់គេច។

ប៉ុន្តែត្រូវសន្តិសុខជិះដេញតាមពីក្រោយ រហូតអាចធ្វើការស្ទាក់ចាប់បាននៅចំណុចខាងកើតអង់តែនទួលគោក តាមបណ្ដោយផ្លូវ២៧៣ ស្ថិតក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ប្រភពដដែលបន្តទៀតថា ក្រោយមក សមត្ថកិច្ចព្រហ្មទណ្ឌកំរិតស្រាល បានចុះធ្វើការអន្តរាគមន៍ភ្លាមៗ និងបានបញ្ជាក់ថា «ជនសង្ស័យទាំង២នាក់នេះ គឺជាមុខសញ្ញាលួ.ចកាច់កញ្ចក់រថយន្តយ៉ាងសកម្ម ដែលកម្លាំងរបស់ពួកគាត់កំពុងតែតាមស្វែងរកចាប់ខ្លួន»។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចនាំខ្លួនយកទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងចាត់ការទៅតាមនីតិវិធីនៃច្បាប់ជាបន្តទៀត៕

ដកស្រង់ពី៖កោះសន្តិភាព