Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លួ.ច​ម៉ូតូ​ប្រជាពលរដ្ឋ​ ហើយ​​ព្យាយាម​រត់គេច​ខ្លួន តែ​រត់​មិន​រួច ត្រូវ​អស់លក្ខណ៍

  • បោះពុម្ព

ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពលួ.ចម៉ូតូរបស់ប្រជាពលរដ្ឋម្នាក់បានសម្រេច ហើយព្យាយាមរត់គេចខ្លួន ។

ជនសង្ស័យរូបនេះ ត្រូវបានឃាត់ខ្លួនបាន កាលពីវេលាម៉ោងប្រមាណ១និង៣០នាទីរសៀល ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ស្ថិតនៅក្នុងឃុំសំបូរ ស្រុកសំរោងទង ។

នគរបាលស្រុកសំរោងទង បានប្រាប់ឱ្យដឹងថា កម្លាំងនគរបាលព្រហ្មទណ្ឌស្រុក សហការជាមួយនគរបាលប៉ុស្ដិ៍ឃុំសំបូរ បានឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ ជា សារ័ត្ន ភេទប្រុស អាយុ២៣ឆ្នាំ មាន ស្រុកកំណើតនៅភូមិដូនស ឃុំដូនស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅបន្ទប់ជួល ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នគរបាលស្រុកសំរោងទង បានប្រាប់ឱ្យដឹងបន្តថា ជនសង្ស័យរូបនេះ ពាក់ព័ន្ធនឹងករណីលួ.ចកាច់សោ.កយកម៉ូតូ១គ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ១IY-៦៤១៧ ខណៈពេលម្ចាស់ជិះម៉ូតូទៅរកត្រី ។

ចំណែកម្ចាស់ម៉ូតូមានឈ្មោះ ឡុង មករា ភេទប្រុស អាយុ៤៣ឆ្នាំ ជាកម្មករសំណង់ ស្នាក់នៅក្នុងបុរីសៀងហុង ស្ថិតក្នុងភូមិព្រៃគុយ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅចំណុចវាលខាងត្បូងភូមិកប់ចិន ឃុំសំបូរ ស្រុកសំរោងទង ។ ប្រភពដដែលឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើនេះបានឆ្លើយថា «ខ្លួនពិតជាបានកាច់សោ.កយកម៉ូតូខាងលើមែន ជាមួយឈ្មោះ ថុល ភេទប្រុស អាយុប្រហែល២៩ឆ្នាំ មិនស្គាល់ទីលំនៅ ដែលពេលនេះកំពុងរត់គេចខ្លួន»។ ក្រោយពេលឃាត់ខ្លួនជនសង្ស័យ នគរបាលបានដកហូតម៉ូតូជនរងគ្រោះមកវិញ និងទូរស័ព្ទ១គ្រឿង ព្រមទាំងបានកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ ៕

ដកស្រង់ពី៖កោះសន្តិភាព