Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

មិនដឹងមានរឿងអ្វីទេ ? ១ខែ ៣០ថ្ងៃ ស្រ្តីម្នាក់ វាយធ្វើទារុណកម្មកូនស្រីរាល់ថ្ងៃ

  • បោះពុម្ព

ភ្នំពេញ៖ មិនដឹងថា មានរឿងអ្វីទេ? ១ខែ ៣០ថ្ងៃ ស្រ្តីម្នាក់ បានវាយធ្វើទារុណកម្មកូនស្រីបង្កើតរបស់ខ្លួន រាល់ថ្ងៃ បណ្ដាលឲ្យនាងរងរបួសពេញខ្លួនប្រាណ និងបង្ខំឲ្យធ្វើការងារផ្ទះទាំងយប់ទាំងថ្ងៃ មិនបានរៀនសូត្រ និងគេឡើយ។ មានពេលខ្លះ បង្ខាំងនាងទុកនៅក្នុងផ្ទះ បង្អត់អាហារជាញឹកញាប់ ថែមទៀត។

នេះបើតាមស្ត្រីម្នាក់ ដែលយកនាងមកជួយលក់ដូរ។ ស្រ្តីអ្នកលក់ដូរម្នាក់ ដែលបានជួលនាងឲ្យមកជួយលក់ដូរនៅផ្ទះខ្លួន បានចេញមុខ ជួយប្ដឹងសុំឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី៣ ជួយអន្តរាគមន៍ ស្រាប់តែស្រ្តីជាម្ដាយនោះ ដឹងខ្លួនមុន ក៏រត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣ និង ៤០នាទី រសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្មេងស្រីរងគ្រោះខាងលើ បាននិយាយថា នាងមានឈ្មោះ ស្រី ពេជ្រ អាយុ ១៤ឆ្នាំ។

ចំណែកស្រ្តីជាម្ដាយ បង្កើតរបស់នាង ឈ្មោះ សុផាន់នី សព្វថ្ងៃស្នាក់នៅផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិកើតហេតុខាងលើ។ នាងបានបន្តទៀតថា ម្ដាយម្ដាយនាងរូបនេះ មានប្ដី ៣នាក់រួចមកហើយ ហើយមិនដឹងជាមានរឿងអ្វីកើតអ្វី នៅក្នុងខ្លួន ក្នុងចិត្តគាត់នោះទេ ទើបបានជាចេះតែវាយធ្វើបាបនាងរាល់ថ្ងៃ បង្ខំឲ្យនាងធ្វើការងារផ្ទះទាំងយប់ទាំងថ្ងៃ។

នាងបានប្រាប់ឲ្យដឹងបន្ថែមទៀតថា មានពេលខ្លះ ម្ដាយបានបង្ខាំងនាងទុកក្នុងផ្ទះ បង្អត់អាហារថែមទៀតផង ហើយការវាយដំធ្វើបាបធ្វើទារុណកម្មលើរូបនាងបែបនេះរាល់ថ្ងៃ និងរាប់ខែ រាប់ឆ្នាំមកហើយ តាំងពីនាងនៅតូចម្ល៉េះ។ ដោយឡែក ស្រ្តីម្នាក់ ដែលជាអ្នកចេញមុខប្ដឹងនគរបាល ឲ្យជួយអន្តរាគមន៍លើរឿងនេះ បាននិយាយថា គាត់បានជួលក្មេងស្រីរងគ្រោះរូបនោះ ឲ្យជួយលក់ដូរអីវ៉ាន់ចាបហួយ នៅផ្ទះគាត់ ដោយឲ្យប្រាក់ឈ្នួលនាង ក្នុង ១ខែ ១០០ដុល្លារ។ ប៉ុន្តែនាងទើបតែជួយលក់ដូរគាត់បានរយៈពេល ៥ថ្ងៃប៉ុណ្ណោះ ក្នុងរយៈពេលចូលមកនៅធ្វើការ នៅផ្ទះរបស់គាត់នេះ គាត់បានសង្កេតឃើញក្មេងស្រីខាងលើ មានស្នាមរបួសពេញខ្លួន និងគួរឲ្យមានការសង្ស័យបំផុត។ ស្រ្តីរូបនោះ បាននិយាយទៀតថា ក្រោយមកគាត់ ក៏បានសួរនាំហើយក្មេងស្រីរងគ្រោះ បានប្រាប់គាត់ថា ត្រូវម្ដាយវាយធ្វើបាបរាល់ថ្ងៃ ក្រោយពីបានដឹងរឿងរ៉ាវអស់ហើយ។ទើបនៅរាល់វេលាល្ងាចៗឡើង បន្ទាប់ពីចប់ម៉ោងលក់ដូរនៅផ្ទះរបស់គាត់ ហើយពេលក្មេងស្រីរូបនេះ ត្រឡប់ទៅដល់ផ្ទះវិញ។

គាត់តែងបានទៅលបមើលនាងដល់ផ្ទះ រាល់ថ្ងៃ ហើយក៏បានឃើញស្រ្ តីជាម្ដាយវាយធ្វើបាបនាងរាល់ថ្ងៃប្រាកដមែន។ ស្រ្តីអ្នកលក់អីវ៉ាន់ចាបហួយខាងលើ បាននិយាយបន្ថែមទៀតថា ក្រោយបានឃើញផ្ទាល់ភ្នែកហើយ ពិតជាធ្វើឲ្យគាត់រឹតតែមានការអាណិតក្មេងស្រីរូបនេះ ខ្លោចចិត្តថែមទៀតមិនគួរណាម្ដាយលើកដៃវាយធ្វើបាបកូនស្រីបង្កើតបែបនេះទេ។បន្ទាប់មកនៅថ្ងៃទី៨ ខែធ្នូ គាត់បានជួយប្ដឹងនគរបាលប៉ុស្តិ៍ចោមចៅទី៣ ឲ្យជួយអន្តរាគមន៍ឃាត់ស្រ្តីជាម្ដាយ ដើម្បីសួរនាំឲ្យដឹងហេតុផល និងបញ្ឈប់ហឹង្សាលើកូនស្រីតទៅទៀត។

ប៉ុន្តែនគរបាល ក្រោយទទួលបានដំណឹងនេះភ្លាម នគរបាល ក៏បានចេញទៅកាន់ផ្ទះនោះភ្លាមៗដែរ ហើយទំនងជាម្ដាយរូបនោះ ដឹងខ្លួនមុន ទើបរត់គេចខ្លួនបាត់៕

ដកស្រង់ពី៖កោះសន្តិភាព