Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

លឺ​ថា «​ចោ​.​រ​ឆ​.​ក់​» ពលរដ្ឋ​នាំ​គ្នា​វា​.​យ​បុរស​ម្នាក់​ទ្រម​ខ្លួន តែ​ជន​រង​គ្រោះ​មិនឃើញ ក៏​ប្រគល់​ឱ្យ​សមត្ថកិច្ច

  • បោះពុម្ព

រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា បុរសម្នាក់ ត្រូវបានបុរស២នាក់ទៀតនាំគ្នាដេញវា.យ រួចស្រែកថា «ចោ.រឆ.ក់ខ្សែ.ក» ហើយត្រូវប្រជាពលរដ្ឋនាំគ្នាវា.យយ៉ាងទ្រមខ្លួន បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ទល់មុខខ្លោងទ្វារវត្តអរុវត្តី ស្ថិតនៅក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌកំបូល រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើមិនបានស្គាល់ឈ្មោះនោះទេ ជិះម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1JP-3108 ជិះម្នាក់ឯង រងរបួសធ្ងន់។ បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននិយាយប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុ មានបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំសេរី បាននាំគ្នាដេញតាមជនសង្ស័យម្នាក់ តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច។ បន្ទាប់មក ជនសង្ស័យរូបនោះក៏ជិះម៉ូតូដួល ចំណែកបុរស២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ បានស្រែកថា «ចោ.រឆ.ក់ខ្សែ.ក» ខណៈពេលភ្លាមៗនោះ បុរស២នាក់ខាងលើ និងបងប្អូនប្រជាពលរដ្ឋនាំគ្នាវា.យជនសង្ស័យរូបនោះ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរឡើងទ្រមខ្លួនតែម្ដង។ ពលរដ្ឋបន្តថា ខណៈពេលដែលជនសង្ស័យរងរបួសធ្ងន់ហើយ បុរសទាំង២នាក់ខាងលើក៏នាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលទៅ។ បន្ទាប់មក បងប្អូនប្រជាពលរដ្ឋបានសួរនាំស្វែងរកជនរងគ្រោះមិនឃើញ ក៏នាំគ្នាឈប់វា.យជនសង្ស័យ រួចក៏បានចងដៃប្រគល់អោយសមត្ថកិច្ចអាវុធហត្ថខណ្ឌកំបូលភ្លាមៗផងដែរ។ ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចអាវុធហត្ថខណ្ឌកំបូល បានដើរសួរនាំប្រជាពលរដ្ឋនៅកន្លែងកើតហេតុដែរ ប៉ុន្តែអត់មានអ្នកណាបំភ្លឺនោះទេ។ បន្ទាប់មកកម្លាំងអាវុធហត្ថខណ្ឌខណ្ឌកំបូល ក៏យកម៉ូតូ និងនាំខ្លួនបុរសរូបនោះ ដែលត្រូវគេចោទថា ជាជនសង្ស័យ យកទៅសួរនាំភ្លាមៗផងដែរ៕

ដកស្រង់ពី៖កោះសន្តិភាព