Warning: include(styles.php) [function.include]: failed to open stream: No such file or directory in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

Warning: include() [function.include]: Failed opening 'styles.php' for inclusion (include_path='.:/usr/local/php5/lib/php') in /home/www/pditbaungkhmum.org/templates/as002035free/component.php on line 23

ព្រោះតែ​ប្រច័ណ្ឌ​! ប្តីលើកដៃចា.ក់ប្រពន្ធ​ និង​កា.ប់​ម្ដាយក្មេក​ យ៉ាងរន្ធ.ត់

  • បោះពុម្ព

ខេត្តត្បូងឃ្មុំ÷ បុរសកើតក្តីប្រច័ណ្ឌគ្មានមូលហេតុ បានយកកន្ត្រៃចាក់ប្រពន្ធ រួចយកកាំបិតកាប់ម្ដាយក្មេក បណ្ដាលឱ្យរងរបួសធ្ងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៩ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១០យប់ ចំណុចផ្ទះរបស់ឈ្មោះ ប៊ុន សុខនី ភេទស្រី ស្ថិតនៅភូមិស្រែពោល ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោយបង្កហេតុ បុរសជាប្ដីបានរត់គេចខ្លួនចេញពីផ្ទះ តែដោយសារមានកិច្ចអន្តរាគមន៍ពីកម្លាំងសមត្ថកិច្ច បុរសជាជនដៃដល់រូបនេះត្រូវបានតាមចាប់ខ្លួន ដោយដកហូតបានកាំបិ.តមួយដើមបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសួរនាំ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យជាប្តីឈ្មោះ ខែម លាង អាយុ៤៣ឆ្នាំ រស់នៅភូមិស្រែពោល ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ប៊ុន សុខនីម អាយុ៤៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា រីឯជនរងគ្រោះជាម្តាយក្មេកឈ្មោះ សុច ស៊ីណេង អាយុ៦៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងបន្តថា ករណីហិ.ង្សារក្នុងគ្រួសារខាងលើនេះបង្កឡើងដោយជនសង្ស័យជាប្តីបានធ្វើសកម្មភាព ដោយយកកន្ត្រៃចាក់ទៅលើប្រពន្ធត្រូវចំលើដងខ្លួនជាច្រើន កន្លែងរបួសធ្ងន់ និងយកកាំបិតកាប់ទៅលើម្តាយក្មេកត្រូវចំក្បាល១កន្លែង របួលធ្ងន់ ។ ពេលធ្វើសកម្មភាពរួច ជនសង្ស័យបានគេខ្លួនចូលព្រៃបាត់ ។

ចំណែកជនរងគ្រោះត្រូវបានបងប្អូនបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមេមត់ ក្រោមការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យផងដែរ ។

ចំពោះមូលហេតុដែលឈានដល់ការប្រើអំពើហិ.ង្សាទៅលើប្រពន្ធ និងម្ដាយក្មេកនេះគឺដោយសារតែជនសង្ស័យជាប្តីប្រច័ណ្ឌជនរងគ្រោះជាប្រពន្ធថាមានសាហាយ តែមិនបានសំដៅលើអ្នកណាម្នាក់ឱ្យច្បាស់លាស់នោះទេ។ ក្រោយពីទទួលបានព័ត៌មាន ភ្លាមកម្លាំងប៉ុស្ដិ៍នគបាល រដ្ឋបាលគគីរ បានចុះដល់ទីកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវតាមរកជនសង្ស័យជាប្ដី ជាបន្តបន្ទាប់លុះដល់ថ្ងៃទី១០ ធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១១និង២៥នាទីព្រឹក ប្រជាពលរដ្ឋបានរាយការណ៍មកប៉ុស្តិ៍រដ្ឋបាលថា បុរសជាប្តីដែលបានរត់គេចនៅពេលយប់នោះបានលួចចូលត្រឡប់មកជិតដល់ផ្ទះរបស់ខ្លួនវិញ ។

បន្ទាប់ពីទទួលបានដំណឹងបែបនេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានបានទៅចាប់ខ្លួន ដោយដកហូតបានកាំបិតមួយបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសួរនាំ តាមបញ្ជារបស់លោកវរសេនីយ៍ទោប៉ោង ស៊ីណាត អធិការនគរបាលស្រុកមេមត់ ។

សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីជាប្រពន្ធបានប្រាប់សមត្ថកិច្ចថា ប្ដីបានប្រើកន្ត្រៃចុងស្រួចចាក់គាត់ និងយកកាំបិតទៅកាប់លើម្ដាយក្មេកត្រូវក្បាលមួយកាំបិតបណ្ដាលរងរបស់ធ្ងន់ ហើយចំពោះការប្រច័ណ្ឌនេះគ្រាន់តែការឮតៗគ្នាតែប៉ុណ្ណោះ មិនមានសំដៅទៅលើបុគ្គលណាមួយពិតប្រាកដនោះទេ ៕

ដកស្រង់ពី៖កោះសន្តិភាព